ចរាចរណ៍
រថយន្តកុងតឺន័របើកគេចពីរថយន្ដដឹកបន្លែដែលបុកបង្គោលភ្លើងជ្រុលបុករះម៉ូតូនិងរថយន្តជាង១០គ្រឿង
រថយន្ដកុងតឺន័រមួយគ្រឿងបើកបុករះម៉ូតូនិងរថយន្ដសរុបជាង១០គ្រឿង ដោយសារប្រឹងទាញចង្កូតគេចពីរថយន្ដកូរ៉េដឹកបន្លែដែលបើកបុកបង្គោលភ្លើងនៅខាងមុខ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខខារ៉ាអូខេ រាត្រីពណ៌មាស តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមម៉ូតូនៅមុខហាងខារ៉ាអូខេ ត្រង់ចំណុចកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB- 4120 បើកតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរងការខូចខាត ពេលនោះក៏មានរថយន្តម៉ាក VOLVO សណ្ដោងទូកុងតឺន័រពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-6330 ដែលបើកបរស្របទិសគ្នាក្នុងល្បឿនលឿនហើយប្រឹងគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះម៉ូតូជាង១០គ្រឿង និងរថយន្តម៉ាក KIA ១គ្រឿងទៀតដែលចតនៅលើខឿនចំណីផ្លូវមុខហាងខារ៉ាអូខេ បណ្ដាលឱ្យម៉ូតូខ្លះកៀបជាប់ក្រោមរថយន្តរងការខូចខាត តែសំណាងល្អដែរដែលមិនមានមនុស្សណាម្នាក់រងរបួសនោះ។ ភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័របម្រុងចុះគេចខ្លួន តែត្រូវសន្តិសុខហាងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
អត្ថបទ៖ សុខា





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


