ចរាចរណ៍
រថយន្តត្រាយតុនបុកម៉ូតូ នៅស្រុកពួក បណ្ដាលឲ្យប្រពន្ធរបួសធ្ងន់ រីឯប្ដីស្លាប់នៅនឹងកន្លែង
រថយន្តម៉ាកត្រាយតុន បើកបរក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យប្រពន្ធរបួសធ្ងន់ រីឯប្តីស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២២និង៤៥នាទី កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិក្អែកទំ ឃុំរើល ស្រុកពួក។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយ រថយន្តម៉ាកត្រាយតុន ពណ៌ស ពាក់ស្លាកលេខ រដ្ឋ២០.០៦២២ បើកបរដោយឈ្មោះ គាត សេរីវុឌ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បុកនិង ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1AL.5472 បណ្ដាលអោយរបួសធ្ងន់ ០១នាក់ ស្លាប់មនុស្ស ០១នាក់ និង ខូចខាត រថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង។ ទី១ ឈ្មោះ ជឹង អឿប ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់(ស្លាប់) និងទី២ ឈ្មោះ ដុល ជើម ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិគោកថ្មី ឃុំក្រូចគរ ស្រុកក្រឡាញ់(របួសធ្ងន់)។


លោកបន្ថែមថា មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងវត្ថុតាង សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តនីតិវិធីបន្ត៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


