ចរាចរណ៍
អ្នកដំណើរស្នើដល់អាជ្ញាធរឲ្យជួយជួសជុលផ្លូវជាតិលេខ២មុខរោងចក្រតាកហ្វាតផង
ភ្នំពេញ ៖ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ២បានសំណូមពរដ៏ទទូចសុំឲ្យអាជ្ញាធរជួយជួសជុលផ្លូវជាតិលេខ២ត្រង់ចំណុចមុខអតីតរោងចក្រកាត់ដេរ(តាកហ្វាត)ស្ថិតនៅខាងជើងសាលាសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញផង។

លោក ប៊ុន សុន រស់នៅទីក្រុងតាខ្មៅខេត្តកណ្តាលបានឲ្យដឹងថា រាល់ថ្ងៃលោកតែងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ដើម្បីទៅបំពេញការងារនៅកណ្តាលរាជធានីហើយជួបប្រទះតែភាពលំបាកទៅលើផ្លូវជាតិលេខ២ដែលពីមុនល្អស្អាតបែរជាក្លាយជាផ្លូវមានជង្ហុកដោយសារតែរថយន្តដឹកដីធុនធំបំផ្លាញអស់។ អ្វីដែលធ្វើឲ្យអ្នកដំណើរមានការព្រួយបារម្ភពីស្ថានភាពបើកបរនៅពេលយប់តែងជួបគ្រោះថ្នាក់ព្រោះតែជង្ហុកធំពេក។

ទាក់ទិនទៅនឹងផ្លូវមុខរោងចក្រតាកហ្វាតមានការខូចខាតនេះ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២ ខែសីហានេះថា ផ្លូវដែលរងការខូចខាតនេះគឺតម្រូវទៅលើក្រុមហ៊ុន ថែទាំផ្លូវជាតិលេខ២ដែលទទួលសិទ្ធិពីម្ចាស់ដេប៉ូខ្សាច់ដែលកំពុងប្រកបអាជីវកម្មដាក់លក់ខ្សាច់ស្ថិតនៅជាប់ផ្លូវជាតិលេខ២នេះផ្ទាល់តែម្តង។ ចំពោះរូបលោកជាចៅសង្កាត់បានធ្វើរបាយការណ៍ជូនទៅសាលាខណ្ឌមានជ័យដើម្បីចាត់បញ្ជូនទៅក្រុមហ៊ុនម៉ៅការទទួលថែផ្លូវជាតិលេខ២ដើម្បីឲ្យមកជួសជុលជាបន្ទាន់ចៀសវាងគ្រោះថ្នាក់ដល់អ្នកដំណើរ៕
ដោយ ៖ នរា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


