ចរាចរណ៍
រថភ្លេីងបុករថយន្ដអូសជាង៥០ម៉ែត្របណ្តាលឲ្យព្រះសង្ឃ៣អង្គរងរបួសធ្ងន់
ព្រះសង្ឃ៣អង្គបានរងរបួសធ្ងន់ ចំណែក១អង្គទៀតរួមទាំងកូនសិស្សម្នាក់រងរបួសស្រាលក្រោយពីជួបគ្រោះថ្នាក់រថភ្លេីងបេីកបុករថយន្តឡិចស៊ីសLX470 អូសជាង៥០ម៉ែត្រកាលពី១១និង៥០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីLX 470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2L 4981 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុឆ្លងផ្លូវរថភ្លេីងស្រាប់តែមានរថភ្លេីងមួយខ្សែឆ្លងកាត់មកជ្រុលបុកអូសជាង៥០ម៉ែត្របណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកព្រះសង្ឃ៣អង្គរងរបួសធ្ងន់ និងកូនសិស្សជាអ្នកបេីករថយន្តរងរបួស្រាល ។

ក្រោយកេីតហេតុព្រះសង្ឃដែលរងរបួសត្រូវបានរថយន្តឯកជនមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថភ្លេីងក៏បន្តដំណេីរទៅមុខទៀត ចំពោះរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


