ចរាចរណ៍
បុរស ២ នាក់ ស្លាប់ភ្លាមៗ ក្រោយរថយន្តបុកពេញទំហឹង នៅស្រុកមណ្ឌលសីមា
បុរស ២ នាក់ រួមដំណើរដោយម៉ូតូជាមួយគ្នាពេលយប់ ត្រូវបានរថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗ រីឯជនបង្ករត់គេចខ្លួន។

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣៥ នាទីយប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ គ្រាបើកបរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កែងផ្លូវកៅស៊ូឆ្នេរ ២០០០។

លោកវរសេនីយ៍ លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ថា បុរស ២ នាក់ ជាអ្នកបើកបរម៉ូតូ ម៉ាក Scoopy ពណ៌ស គ្មានស្លាកលេខ និងអ្នករួមដំណើរដែលស្លាប់ ទី១-សពឈ្មោះ លី គឹមឡេង អាយុ ៣០ ឆ្នាំ មុខរបរនេសាទ និងទី២-សពឈ្មោះ ជ្រូក មុខរបរកម្មករ។ ក្រោយកើតហេតុ ជនបង្កបើករថយន្តម៉ាក TACOMA ពាក់ស្លាកលេខ 2A-2978 បានរត់គេចខ្លួន។

បើតាមសមត្ថកិច្ច មូលហេតុភាគីខាងរថយន្តបើកបរលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្ន អំឡុងពេលមានស្ថានភាពផ្លូវកោងខ្លាំង ទើបជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្ដង។

បច្ចុប្បន្នចំពោះ ជនបង្ក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រីឯម៉ូតូ និងឡាន ផ្នែកជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


