ចរាចរណ៍
ហ្វូងក្របីបានសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅចំណុចអូរស្រីស្រណោះ សង្កាត់ស្មាច់មានជ័យ
ហ្វូងក្របីដែលតែងតែដើរដេកលើថ្នល់ជាតិលេខ ៤៨ បានបង្កគ្រោះដល់អ្នកដំណើរ ២ នាក់ ដោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកម៉ូតូបុកក្របីនេះកើតឡើងកាលពីវេលាម៉ោងជាង ៩ យប់ ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣ ត្រង់ចំណុចអូរស្រីស្រណោះ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ថា បុរស ២ នាក់ ដែលជួបគ្រោះថ្នាក់បុកសត្វក្របី គឺ ទី១-ឈ្មោះ នី ពិសិដ្ឋ អាយុ ២៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ មុខរបរបុគ្គលិកទឹកស្អាត បើកបរម៉ូតូម៉ាកអ៊ុចស៊ីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២-ឈ្មោះ សន លីហួរ ភេទប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់ស្មាច់មានជ័យ មុខរបរកម្មករទឹកស្អាត រងរបួសធ្ងន់។

លោកអធិការនគរបាលក្រុងខេមរភូមិន្ទ សន្និដ្ឋានថា ហ្វូងសត្វក្របីទាំងនោះជាកម្មសិទ្ធិរបស់ពលរដ្ឋអ្នកភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ដែលភាគច្រើនចិញ្ចឹមសត្វដោយការលែងមិនមានចំណងត្រឹមត្រូវ បណ្ដែតបណ្ដោយដើរពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ និងតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែ។

ថ្វីត្បិតអាជ្ញាធរ និងសមត្ថកិច្ច បានកោះហៅគ្រប់ម្ចាស់ដែលចិញ្ចឹមគោក្របីទាំងអស់មកអប់រំណែនាំជាច្រើនលើកច្រើនសាមកហើយ តែពួកគាត់ហាក់មិនសូវចូលរួមសហការយកចិត្តទុកដាក់នោះទេ។
ពលរដ្ឋអ្នកចិញ្ចឹមសត្វគោក្របីមានមិនច្រើនគ្រួសារនោះទេនៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាក់ស្ដែងកន្លងមកនៅតាមបណ្ដាស្រុកមួយចំនួន គេសង្កេតឃើញមានករណីរថយន្ត និងម៉ូតូ បានបុកសត្វគោ ក្របី តាមដងផ្លូវសាធារណៈជាបន្តបន្ទាប់ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់-ស្រាល និងស្លាប់ក៏មានដែរ ព្រោះតែសកម្មភាពលែងរបស់ម្ចាស់សត្វពាហនៈទាំងនោះ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


