ចរាចរណ៍
បើកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុកស្លាប់ម្នាក់របួសធ្ងន់ម្នាក់
ជនរងគ្រោះពីរនាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបើកបុកបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ករណីនេះបានកើតឡើងនៅព្រលប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧៣-៧៤ មុខសាលា ជា ស៊ីម តាកែវក្រុង ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

នគរបាលចរាចរណ៍ក្រុងដូនកែវបានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក បើកបរពីលិចទៅកើត បានបុកម៉ូតូម៉ាក ស៊ូមមើ ពណ៌លឿង លាយស ពាក់ស្លាកលេខតាកែវ1O 5487 បើកបរពីទិសខាងត្បូងទៅជើង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកអ្នករួមដំណើរពីក្រោយស្លាប់នៅកន្លែងកើតហេតុ។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ វ៉ាត វឿន ភេទប្រុស អាយុ៤០ឆ្នាំមុខរបរកសិករ រស់នៅភូមិប្រសាទ ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់។ អ្នករួមដំណើរឈ្មោះ វឿន ពៅ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបកសិករ រស់នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។

ចំពោះមូលហេតុ ប៉ូលីសក្រុងដូនកែវបញ្ជាក់ថា បណ្តាលមកពីភាគីម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នទើបជួបឧប្បត្តិហេតុដូច្នេះ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី ចំណែកម៉ូតូត្រូវបានយករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីបន្តស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ (វីរៈ)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


