ចរាចរណ៍
ឡង់គ្រីស័របុកជាមួយរថយន្តដឹកស្រាបៀអង្គរលើផ្លូវជាតិលេខ៤ របួសមនុស្ស៤នាក់
រថយន្តឡង់គ្រីស័រ បុកប៉ះគ្នាជាមួយរថយន្តស្រាបៀរអង្គរ លើផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យបុរសជនជាតិចិនចំនួន៤នាក់រងរបួសធ្ងន់ស្រាល ខណៈបុរសអ្នកបើករថយន្តស្រាបៀរគ្មានរងរបួសសោះ។នៅកន្លែងកើតហេតុគេបានឃើញរថយន្តឡង់គ្រីស័រ រងការខូចខាតផ្នែកខាងក្រោយធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៤/២១៥ នៅម៉ោង២១និង២០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ២០២១ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ហេតុការណ៍នេះបើតាមសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើង រវាងរថយន្ដធន់ធំ(រថយន្តស្រាបៀអង្គរ) ០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ស្លាកលេខតាកែវ ៣A-២១៩៧ ទិសដៅពីព្រះសីហនុ ទៅភ្នំពេញ អ្នកបើកបរឈ្មោះ ប៊ុន ធឿន ភេទប្រុសអាយុ២៧ឆ្នាំ ទីលំនៅភូមិព្រះឪម៉ាល់ ឃុំរលាភ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់មុខរបរបើកបរ ឱ្យក្រុមហ៊ុនស្រាបៀអង្គរ(ពុំមានរងរបួសទេ) មកដល់ចំណុចកើតហេតុខាងលើបានប៉ះបុក និងរថយន្តយន្ត០១គ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២N-២៩៤៩ ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយជនជាតិចិនមានគ្នាចំនួន០៤នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន(លិគីមឌី)វាលរេញ។
១.ឈ្មោះ Li wei lin ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកបើកបរ (រងរបួសធ្ងន់)។
២.ឈ្មោះ Wu zhi pegng ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល)។
៣.ឈ្មោះ Li pan ភេទប្រុស អាយុ២៧ឆ្នាំ (រងរបួសស្រាល)។
៤.ឈ្មោះ Cao xiaog ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសស្រាល)។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី។
សូមនាំគ្នាគោរពច្បាប់ចរាចរណ៍នៅលើដងផ្លូវពេលកំពុងបើកបរ៕
ស៊ុយ ចាន់ធា






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


