ចរាចរណ៍
១សប្តាហ៍នេះ សមត្ថកិច្ចខេត្តកោះកុង រកឃើញយានយន្តល្មើសចរាចរណ៍ ៦៩គ្រឿង
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បង្ហាញលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ពេលយប់ រយៈពេល ១សប្តាហ៍ថា រកឃើញយានយន្តល្មើសចំនួន ៦៩គ្រឿង ក្នុងចំណោមយានយន្តសរុប ៩៥៦គ្រឿង។

លោកឧត្តមសេនីយ៍ត្រី កៅ ប៊ុនគីម ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកចរាចរណ៍សណ្តាប់ធ្នាប់ បានឱ្យកម្ពុជាថ្មី ដឹងនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះថា ក្នុងចំណោមយានយន្តសរុបចំនួន ៩៥៦គ្រឿង ដែលបានត្រួតពិនិត្យ គឺមានម្ចាស់ និងយានយន្តចំនួន ៦៩គ្រឿង ហើយបានល្មើសច្បាប់ចរាចរណ៍។

លោកស្នងការរងនគរបាលខេត្តកោះកុង បន្ថែមថា ម្ចាស់ និងយានយន្ត ៦៩គ្រឿងដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន បើកបរក្នុងស្ថានភាពស្រវឹងចំនួន ២៤ករណី យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន ១៥គ្រឿង ម្ចាស់យានយន្តគ្មានបណ្ណបើកបរចំនួន ៨នាក់ និងរកឃើញអ្នកសេពគ្រឿងញៀនចំនួន ១២នាក់។

ការរកឃើញបទល្មើសគ្រឿងញៀន គឺទើបតែរកឃើញកាលពីថ្ងៃយប់ថ្ងៃទី ១១ និងថ្ងៃទី ១២ ខែកុម្ភៈ ប៉ុណ្ណោះ ធៀបនឹងការផ្តើអនុវត្តកាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងមក។ បទល្មើសខ្លះគ្រាន់តែធ្វើកិច្ចសន្យាអប់រំណែនាំ និងបទល្មើសខ្លះផាកពិន័យ ព្រមទាំងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។

កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ធ្លាប់អះអាងថា ការពង្រាយកងកម្លាំងការិយាល័យជំនាញ និងកម្លាំងបណ្តាអធិការនគរបាលក្រុងស្រុកទាំង ៧ ចុះប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិនិត្យជាតិអាល់កុល និងអាវុធជាតិផ្ទុះ ក្នុងគោលបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ចំពោះអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវតាមដងផ្លូវសាធារណៈ៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


