ចរាចរណ៍
រថយន្ត ១ គ្រឿង បើកសុខៗ ស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ
រថយន្ត ១ គ្រឿង ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋជិតខាងនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៤០ នាទី យប់ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវបេតុង ភូមិចំការឪឡឹក ២ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្ត ១ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ 09 2-0042 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែឆ្លងចរន្តបណ្តាលឲ្យឆេះផ្នែកខាងមុខ នៃរថយន្ត យ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះដែរ តៃកុងរថយន្ត ក៏បានបើកទ្វារយកកូនតូច ២ នាក់ រត់ចេញមកក្រៅ ស្រែកឲ្យអ្នកជិតខាងជួយ ដោយខ្លះទាញធុងទឹកមកជួយពន្លត់ ខ្លះទៀតទាញបំពង់ពន្លត់អគ្គិភ័យចេញពីផ្ទះរៀងខ្លួនមកជួយបាញ់ពន្លត់ តែភ្លើងឆេះខ្លាំងពេក មិនអាចទប់ស្កាត់អណ្តាតភ្លើងបាន ក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។

ក្រោយពេលកើតហេតុបន្ទាប់ពីខាងរថយន្តបង្ការពន្លត់អគ្គិភ័យមកបាញ់ចំនួន ១ រថយន្ត ភ្លើងក៏រលត់អស់ទាំងស្រុង ខាងសមត្ថកិច្ចបានឲ្យម្ចាស់ស្ទូចអូសរថយន្តយកទៅជួសជុលខ្លួនឯង៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


