ចរាចរណ៍
រន្ធត់ណាស់! រថយន្តLexus បុកម៉ូតូផ្ទុះឆេះសន្ធោសន្ធៅ បណ្ដាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត
ព្រះសីហនុ ៖ រថយន្ត Lexus ពណ៌ខ្មៅ មួយគ្រឿងបុកជាមួយ ម៉ូតូ អ៊ិច សង់ទ័រ ក្នុងទិសដៅបញ្ច្រាសគ្នាលើផ្លូវជាតិលេខ៤ បណ្តាលឲ្យម៉ូតូឆេះសន្ធោសន្ធៅ ដោយឡែកម្ចាស់ម៉ូតូ របួសធ្ងន់ហើយបានស្លាប់នៅកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ១៥៨.១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុភ្លាម សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកនិងសមត្ថកិច្ចនគរបាល បានចុះទៅដល់កន្លែង ហើយជួយលើកសពជនរងគ្រោះចេញពីទីតាំងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូឆេះនេះម៉ាក អ៊ិចសង់ទ័រ គ្មានផ្លាកលេខ ពណ៌ខ្មៅ ក្នុងទិសដៅពីព្រះសីហនុទៅភ្នំពេញ។ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(ស្លាប់ ) និង រថយន្ត ម៉ាក់lexus ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-1877 ក្នុងទិសដៅបញ្ច្រាសគ្នា អ្នកបើកបររត់គេចខ្លួនចោលរថយន្ត។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនេះវត្ថុតាងត្រូវបានយកទៅទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំតានៃដើម្បីធ្វើការបន្ត៕
ដោយ ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



