ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យកាស៊ីណូដំបូងគេលើលោក បើកដំណើរការនៅ ម៉ាកាវ
ទីក្រុង ម៉ាកាវ នៃប្រទេសចិនត្រូវបានគេប្រៀបប្រដូចទៅនឹង Las Vegas របស់សហរដ្ឋអាមេរិក ដោយសារតែភាពស៊ីវិល័យនិងជាមជ្ឈមណ្ឌលលេងល្បែងដ៏ធំបំផុតមួយនៅលើពិភពលោក ហើយអ្វីដែលកាន់តែអស្ចារ្យនាពេលនេះ ម៉ាកាវបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញថែមមួយកម្រិតទៀត តាមរយៈការបើកដំណើរការមន្ទីរពេទ្យកាស៊ីណូដំបូងគេលើលោក។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី៨ខែតុលាឆ្នាំ២០២៥, មន្ទីរពេទ្យ iRad មានទំហំ ១ ៤០០ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី២នៃកាស៊ីណូ Studio City ដែលគ្រប់គ្រងដោយក្រុមហ៊ុន Melco Resorts។
មន្ទីរពេទ្យនេះសាងសង់ឡើងក្រោមភាពជាដៃគូរវាងក្រុមហ៊ុន Melco និង iRad Medical Holding ដែលជាអ្នកផ្តល់សេវារោគវិនិច្ឆ័យឈានមុខមានមូលដ្ឋាននៅទីក្រុងហុងកុង។
វាគឺជាមន្ទីរពេទ្យទី១លើលោក ដែលត្រូវបានរួមបញ្ចូលទៅក្នុងកាស៊ីណូ ហើយវាផ្តល់ជូននូវសេវាកម្មវិនិច្ឆ័យរោគកម្រិតខ្ពស់ដូចជាការស្កែន MRI និងការស្កែន CT ជាដើម។ វាក៏បំពាក់នូវឧបករណ៍ថតកាំរស្មី X និង Ultrasound ផងដែរ។

លើសពីនេះ មន្ទីរពេទ្យថែមទាំងមានបន្ទប់វះកាត់ ការិយាល័យវេជ្ជបណ្ឌិត មន្ទីរពិសោធន៍ និងផ្នែកផ្សេងៗទៀតផង។ ដូច្នេះបានន័យថា ទេសចរអាចមកទីនេះ ដើម្បីមើលជំងឺក៏បាន ឬលេងល្បែងក៏បាន។
ក្រុមហ៊ុន Melco Resorts បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតច្នៃបង្កើតនេះ គឺមានគោលបំណងទាក់ទាញភ្ញៀវទេសចរក្នុងតំបន់និងបរទេស ដោយលើកទឹកចិត្តឲ្យមានការស្នាក់នៅបានយូរ និងការចំណាយខ្ពស់នៅក្នុងកាស៊ីណូនិងទីក្រុងនេះ។
លោក Dennis Tam ប្រធានកិត្តិយសមន្ទីរពេទ្យ iRad លើកឡើងថា ម៉ាកាវ ដែលទាក់ទាញភ្ញៀវទេសចរជិត៤០លាននាក់ក្នុងមួយឆ្នាំៗ តែងផ្តល់ឱកាសដែលមិនអាចប្រៀបផ្ទឹមបាន ដើម្បីក្លាយជាគោលដៅនាំមុខគេសម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត។ គម្រោងមន្ទីរពេទ្យនេះ គឺសមនឹងផែនការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ម៉ាកាវ។
សូមជម្រាបថា កេរ្តិ៍ឈ្មោះម៉ាកាវ ចាប់ផ្តើមល្បីរន្ទឺនៅដើមទសវត្សរ៍ឆ្នាំ២០០០ ពេលដែលអាជ្ញាធរបើកទីផ្សារល្បែង ដល់ប្រតិបត្តិករកាស៊ីណូទូទាំងពិភពលោក។ ចាប់តាំងពីពេលនោះមក វាបានវ៉ាដាច់ Las Vegas ក្នុងការរកប្រាក់ចំណូលពីការលេងល្បែង ហើយ ម៉ាកាវ ក៏តស៊ូពង្រីកសេដ្ឋកិច្ចរបស់ខ្លួនលើសពីការកម្សាន្ត។
ដូចនេះ គោលដៅចម្បងរបស់មន្ទីរពេទ្យ iRad គឺផ្តោតលើទេសចរដែលចំណាយខ្ពស់ ជាពិសេសអ្នកមកពីចិនដីគោក និងអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ប្រកាសធ្វើសមយុទ្ធយោធាថ្មីជាមួយហុងកុង និងម៉ាកាវ នៅសមុទ្រខាងត្បូង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


