ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅថៃ លិចជម្រកសត្វក្រពើ បណ្តាលឲ្យរួច, ពលរដ្ឋកំពុងភ័យខ្លួន
ស្ថានភាពទឹកជំនន់នៅប្រទេសថៃពិតជាធ្ងន់ធ្ងរ ឈានដល់លិចជម្រកសត្វក្រពើនៅខេត្ត Nakhon Sawan បង្ខំឲ្យការិយាល័យជលផលខេត្តចេញការព្រមានអំពីគ្រោះថ្នាក់និងតាមឃ្លាំមើលយ៉ាងដិតដល់ជាទីបំផុត។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥, តំបន់ជាច្រើននៃខេត្តនេះ ត្រូវទឹកជន់លិចធ្ងន់ធ្ងរ ដល់ថ្នាក់លិចទាំងជម្រកធម្មជាតិ Bueng Boraphet ថែមទៀតផង ខណៈពលរដ្ឋកំពុងភ័យខ្លួន។
ដូច្នេះហើយ លោក Wachirawut Kwangkwang មន្ត្រីជាន់ខ្ពស់នៅការិយាល័យជលផលខេត្ត បានចេញការព្រមានមួយទាក់ទងនឹង «ការឃ្លាំមើលសត្វក្រពើ» ដោយអះអាងថា ពលរដ្ឋត្រូវប្រយ័ត្នខ្លួនឲ្យមែនទែន ហើយបើឃើញមានសត្វក្រពើនៅកន្លែងណាមួយ ត្រូវជូនដំណឹងដល់អាជ្ញាធរភ្លាម។

ប្រទេសថៃកំពុងជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់ ខណៈបើយោងតាមរបាយការណ៍ចុងក្រោយបំផុត គិតត្រឹមព្រឹកថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ បានកើនដល់២២នាក់ហើយ។
តាមរយៈរបាយការណ៍ពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ និងត្រូវបានផ្សាយបន្តដោយសារព័ត៌មាន Bangkok Post, ខេត្ត-ក្រុងចំនួន១៩គឺត្រូវវាយប្រហារខ្លាំងបំផុត ហើយក្នុងនោះមាន២ខេត្តគឺ Uttaradit និង Ayutthaya បូករួមជាមួយទីក្រុងបាងកក ដែលត្រូវរងទុក្ខធ្ងន់ធ្ងរជាងគេ។
យ៉ាងណាក្តី មានការព្យាករថា ជនរងគ្រោះអាចកើនឡើងជាបន្តទៀត ព្រោះថៃ មិនទាន់អស់ព្យុះបោកបក់លើទេ ជាពិសេសបច្ចុប្បន្ន ព្យុះដែលកំពុងគំរាមកំហែងប្រទេសនេះគឺព្យុះ ម៉ាតម៉ូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទះឃើញសត្វក្រពើមួយក្បាលនៅក្នុងស្រះមុខផ្ទះប្រជាពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


