ព័ត៌មានជាតិ
បុរសម្នាក់បើកម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយស្លាប់ ខណៈឈប់លើផ្លូវគ្មានដាក់សញ្ញា
បុរសម្នាក់ស្រវឹងបើកម៉ូតូបុករ៉ឺម៉កគោយន្តពីក្រោយពេលកំពុងឈប់នៅលើផ្លូវគ្មានដាក់សញ្ញាភ្លើងបំភ្លឺបណ្តាលឲ្យបែកខួរស្លាប់នៅនិងកន្លែងនិងអ្នករួមដំណើររបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង នៅម៉ោង៧៖៣៥នាទីយប់នៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុច មុខសាលាឃុំ រលួស ភូមិរលួស ឃុំរលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលបាត់បាង់ជីវិតមានឈ្មោះ មឿយ ម៉ាច អាយុ២០ ឆ្នាំ ជិះម៉ូតូជាមួយបុរសអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះអៀម ពឺត អាយុ ២៨ឆ្នាំមានទីលំនៅភូមិរលួស ឃុំរលួសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនិយ៍ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថានៅមុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿងបើកដោយឈ្មោះ មឿយ ម៉ាច មានភាពស្រវឹង និង អ្នករួមដំណើរម្នាក់ អ្នកទាំង២ជិះម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាពពេលបើកមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកទៅបុករឺម៉កគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុចំណែកអ្នករួមដំណើររបួសធ្ងន់បាក់ដៃខាងស្ដាំ និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

ក្រោយពីកើតហេតុហើយអ្នកបើកគោយន្តរត់គេចខ្លួន មិនហ៊ានចេញមកចចារសម្របសម្រួល សងសំណងឬដោះស្រាយឡើយ។
លោកវរសេនីយ៍ ជា ស្លូញ បានបន្តថាកំហុសនៃគ្រោះថ្នាក់នោះ ក៏មកពីភាគីគោយន្តឈប់នៅលើទ្រូងផ្លូវគ្មានភ្លើង សញ្ញា។ គោយន្តកន្ត្រៃ និងម៉ូតូ នគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកចំណែកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


