ជីវិតកម្សាន្ដ
អត្តសញ្ញាណតារាប្រុស មានពាក្យចចាមអារ៉ាម ជាមួយ Song Hye Kyo កាល ១២ ឆ្នាំមុន
កាលពីថ្ងៃទី ៩ ខែតុលា តារាសម្តែង Lee Chang-hoon បានក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «Shin Dong Yeob’s Coffee Order? Soonpoong Family»។ នៅទីនេះ គាត់បានចែករំលែកដោយស្មោះត្រង់អំពីពាក្យចចាមអារ៉ាមណាត់ជួបជាមួយ Song Hye Kyo តាំងពី ១២ ឆ្នាំមុន ដើម្បើកុំឲ្យទស្សនិកជនមានការយល់ច្រឡំទៀត។

ពិធីករ Shin Dong Yup បានលើកយករឿងថា កាលពីមុន Lee Chang Hoon ល្បីខ្លាំងណាស់ តើមិនមានរឿងអាស្រូវស្នេហាជាមួយ Song Hye Kyo ទេ? ភ្លាមៗ លោកបាននិយាយថា «ខ្ញុំស្អប់ពាក្យចចាមអារ៉ាមនោះខ្លាំងណាស់ រហូតដល់ខ្ញុំឈ្លោះជាមួយអ្នកយកព័ត៌មាន»។
តារាសម្តែង និង Song Hye Kyo បានធ្វើការជាមួយគ្នានៅក្រោមរឿងភាគមួយក្រោមចំណងជើងថា «Soonpoong Clinic » របស់ប៉ុស្តិ៍ទូរទស្សន៍ SBS ក្នុងឆ្នាំ ១៩៩៨ ។ ក្នុងភាពយន្តនេះ តារាសម្តែងទាំងពីរមានទំនាក់ទំនងស្នេហា ប៉ុន្តែក្នុងជីវិតពិតពួកគេសុទ្ធតែជាសិស្សច្បង និងក្មេងជំទង់ក្នុងអាជីព និងមានគម្លាតអាយុ១៥ឆ្នាំ។
Lee Chang Hoon ចែករំលែកថា នៅពេលនោះ Song Hye Kyo ជាសិស្សវិទ្យាល័យ ហើយខ្ញុំមានអាយុ ៣០ឆ្នាំ។ stylist របស់ខ្ញុំនៅពេលនោះក៏ជា stylist របស់ Song Hye Kyo ដូច្នេះខ្ញុំគិតថាមនុស្សយល់ច្រឡំអំពីទំនាក់ទំនងនេះ។ ម្យ៉ាងវិញទៀត ទោះបីជាខ្ញុំបានផ្តល់ប្រអប់អាហារថ្ងៃត្រង់ដូចគ្នាដល់សហតារារបស់ខ្ញុំក៏ដោយ ប៉ុន្តែមានតែ Song Hye Kyo ប៉ុណ្ណោះដែលត្រូវបានលើកឡើងនៅក្នុងពាក្យចចាមអារ៉ាមនេះ។ សម្រាប់ខ្ញុំ នាងដូចជាប្អូនស្រីដ៏ស្អាតម្នាក់កាលពីវិទ្យាល័យ»។
តារាកំប្លែងរូបនេះបានបង្ហើបថា «ពេលនោះ Song Hye Kyo តែងតែនិយាយអំពីជំងឺរបស់ម្តាយនាង និងបញ្ហាក្នុងជីវិតរបស់នាង។ ពេលនាងយំ ខ្ញុំគ្រាន់តែលួងនាង ប៉ុន្តែមនុស្សគិតថាខ្ញុំជាអ្នកដែលធ្វើឲ្យនាងយំ។ នៅពេលដែលនាងយំនៅក្នុងឡាន គេគិតថាខ្ញុំបែកគ្នា»។
Lee Chang Hoon ក៏បានចែករំលែករូបថតដែលថតជាមួយ Song Hye Kyo អំឡុងពេលថតផងដែរ។ ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅ ប៉ុន្តែសម្រស់របស់តារា Descendants of the Sun នៅតែធ្វើឲ្យអ្នកលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់។ តារារូបនេះបញ្ជាក់ថា អ្នកទាំងពីរថតជាមួយគ្នាបាន១ឆ្នាំ៣ខែហើយ ប៉ុន្តែមានតែមួយសន្លឹកដែលថតជាមួយគ្នា។
សូម្បីតែប្រពន្ធរបស់ខ្ញុំក៏សួរខ្ញុំថាតើខ្ញុំបានណាត់ជួប Song Hye Kyo ដែរឬអត់ មិត្តរបស់នាងថែមទាំងភ្នាល់ជាមួយវាដែរ។ ខ្ញុំត្រូវតែស្បថថាគ្មានអ្វីសោះ។ ខ្ញុំបានពន្យល់ប្រពន្ធរបស់ខ្ញុំថាភាពយន្តនេះគឺមានប្រជាប្រិយភាពខ្លាំងនៅពេលនោះដែលមនុស្សយល់ច្រឡំ”។
Lee Chang Hoon កើតនៅឆ្នាំ ១៩៦៦ ជាតារាសម្ដែងដ៏ល្បីក្នុងប្រទេសកូរ៉េ។ គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់ដែលមានអាយុតិចជាងគាត់ ១៦ ឆ្នាំក្នុងឆ្នាំ២០០៨ និងមានកូនស្រីម្នាក់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជីវិតធ្លាប់តែល្អដូចផ្កា Ady An ប្រែជាធ្លាក់ដល់សូន្យ ដោយសារស្វាមីមហាសេដ្ឋី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


