ព័ត៌មានជាតិ
លោក យឿន យឿត ថា ថៃសម្តែងអីក៏សម្តែងចុះ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនឱ្យប្រជាជនខ្មែរខកចិត្តនោះទេ
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោក យឿន យឿត បានសរសេរលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៥ ខែតុលា ថា ថៃបានរៀបចំការសម្តែងដើម្បីឱ្យកម្ពុជាទទួលស្គាល់ថា កម្ពុជាគឺជាអ្នកឈ្លានពានទឹកដីថៃ និងទទួលយកលក្ខខណ្ឌរបស់ខ្លួនមួយចំនួន។ ពាក់ព័ន្ធករណីទាំងនេះ លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ខកចិត្តចំពោះការដឹកនាំ និងការដោះស្រាយរបស់រាជរដ្ឋាភិបាលនោះទេ។

តាមការសង្កេត ការផុសរបស់ លោក យឿន យឿត បន្ទាប់ពី ចាប់តាំងពីថ្ងៃដែលថៃផ្តើមឈ្លានពានលើទឹកដីកម្ពុជា ដីបានសម្តែងគ្រប់សកម្មភាព គ្រប់ឈុតឆាក ធ្វើយ៉ាងណាឱ្យខ្លួនជាជនរងគ្រោះ ចំណែកកម្ពុជាគឺជាអ្នកឈ្លានទៅវិញ។
ក្នុងផុសនោះ លោកសរសេរថា៖ “ពួកគេបានធ្វើជាសម្ដែង ឆ្លើយឆ្លងគ្នាជាមួយនឹងខាងនាយករដ្ឋមន្ត្រីថៃ អានុទីន បានឆ្លើយតបថា ត្រូវឱ្យកម្ពុជាទទួលស្គាល់ថា «កម្ពុជាគឺជាអ្នកឈ្លានពានថៃ» និងឱ្យកម្ពុជាគោរព នឹង ទទួលស្គាល់លក្ខខណ្ឌមួយចំនួន” ត្រង់ចំណុចនេះ លោកថា “ពួកអ្នកចង់សម្ដែងអ្វី ក៏សម្ដែងទៅចុះ! ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជារបស់យើងមិនឱ្យប្រជាជនខ្មែរ ទាំងក្នុងនិងក្រៅ ប្រទេសដែលគាំទ្រខកចិត្តនោះឡើយ ពីព្រោះប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកជឿជាក់លើយុទ្ធសាស្រ្តក្នុងការដឹកនាំរបស់សម្តេចតេជោ-សម្តេចធិបតី « រក្សាសិទ្ធការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និង អន្តរជាតិតែប៉ុណ្ណោះ»”។

បន្ថែមពីនេះ លោក យឿន យឿត បានសំណូមពរដល់ពលរដ្ឋខ្មែរគ្រប់រូប បន្តរួបរួមគ្នាសាមគ្គីជាតិ ព្រមទាំងស្វែងយល់ថា ក្នុងកាលៈទេសៈណាគួរប្រើវិធីសាស្ត្របែបណា ដើម្បីអាចទប់ទល់នឹងសត្រូវ និងអាចការពារបូរណភាពទឹកដីកម្ពុជាបាន។ ជាមួយគ្នានេះ លោកថា ប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់របស់វីរកងទ័ពកម្ពុជាក្នុងសមរភូមិដើម្បីការពារជាតិមាតុភូមិពីការឈ្លានពានរបស់ថៃ។
លោក យឿន យឿត សង្កត់ធ្ងន់ថា៖ “យើងខ្ញុំនៅតែបន្តជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ជឿជាក់លើភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង” ៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


