កីឡា
ក្រុមកីឡា OFF ROAD របស់កម្ពុជា ៣ក្រុមនឹងទៅចូលរួមការប្រកួតធំមួយនៅប្រទេសឡាវ
ក្រុមកីឡាប្រណាំងរថយន្ត OFF ROAD របស់កម្ពុជាចំនួន ៣ក្រុមត្រូវជា៦នាក់ និងក្រុមការងារ Support ១០នាក់នឹងទៅចូលរួមការប្រកួត Gold Sepon Off Road challenge ដ៏ធំមួយនៅប្រទេសឡាវ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានប្រទេសចូលរួមទាំងអស់ ៤ប្រទេស ។

រូបភាពលើផេក OFFROAD FESTIVAL-2025
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅលើហ្វេសបុកផេក OFFROAD FESTIVAL-2025 ក្រុមកម្ពុជានឹងទៅចូលរួមការប្រកួតចំនួន ៣ក្រុមត្រូវជា ៦នាក់ដែលមានអ្នកបើករថយន្ត ៣នាក់ និង Co-Driver ៣នាក់។ បន្ថែមពីនេះគឺនៅមានក្រុមការងារ Support ចំនួន ១០នាក់ទៀតដើម្បីជាចាំជួយសម្រួលដល់ការជួសជុលនៅអំឡុងពេលប្រកួតជួបបញ្ហាផ្សេងៗជាដើម។

រូបភាពលើផេក OFFROAD FESTIVAL-2025
ក្នុងចំណោមកីឡាករទាំង ៣ក្រុមខាងលើក៏មានជើងខ្លាំងម្ចាស់ពានលេខ១ កម្មវិធី OFFROAD FESTIVAL-2025 នឹងចូលរួមទៀតផង។ ក្រុមកម្ពុជានឹងធ្វើដំណើរទៅប្រទេសឡាវនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងត្រូវឆ្លងកាត់ចម្ងាយផ្លូវរហូតដល់ ១០០០គីឡូម៉ែត្រទើបដល់ទីលានប្រកួត។ ការប្រកួតមួយនេះជាបេសកកម្មក្នុងការលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិជាថ្មីទៀតហើយចំពោះក្រុមកីឡា OFF ROAD។ សូមចូលរួមតាមដាន និងគាំទ្រលើកទឹកចិត្តក្រុមកម្ពុជាតាមរយៈការបង្ហោះផ្សព្វផ្សាយ ឬវីដេអូឡាយលើផេក OFFROAD FESTIVAL-2025 ទាំងអស់គ្នា៕

រូបភាពលើផេក OFFROAD FESTIVAL-2025
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


