ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា ជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការវាយប្រហាររបស់អាមេរិក
ប្រទេសវ៉េណេស៊ុយអេឡា បានស្នើសុំជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យប្រកាសការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះលើទូកនៅឯឆ្នេរសមុទ្ររបស់ខ្លួនថាជាទង្វើខុសច្បាប់ ដោយព្រមានថា សកម្មភាពបែបនេះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងអាមេរិកឡាទីន និងតំបន់ការីប៊ីន។

ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា លោក Samuel Moncada បានបង្ហាញសំណើនេះកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែតុលា ដោយជំរុញឲ្យក្រុមប្រឹក្សាចេញសេចក្តីប្រកាសមួយ រក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសវ៉េណេស៊ុយអេឡា។
លោក Moncada បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានប្រព្រឹត្ត«ការប្រហារជីវិតក្រៅប្រព័ន្ធតុលាការ» និងចូលរួមក្នុង«ប្រតិបត្តិការសម្ងាត់ CIA» ដែលត្រូវបានបង្កើតឡើងដើម្បីអនុវត្តការធ្វើឃាតនយោបាយ។ លោកបានរៀបរាប់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ដោយបើកចំហនូវការអនុញ្ញាតឲ្យមានប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងបានណែនាំអំពីផែនការវាយប្រហារយោធាបន្ថែមទៀតលើក្រុមជួញដូរគ្រឿងញៀនក្នុងតំបន់។
លោក Moncada បានប្រាប់ក្រុមប្រឹក្សាថា «មានឃាតករម្នាក់ដែលកំពុងអុកឡុកនៅសមុទ្រការីប៊ីនដែលស្រេកឃ្លានឈាម ហើយកំពុងសម្លាប់មនុស្សគ្រប់គ្នាដែលធ្វើការនៅលើផ្ទៃសមុទ្រ។ ការគំរាមកំហែងទាំងនេះប៉ះពាល់ដល់តំបន់ទាំងមូល មិនត្រឹមតែវ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ»។
លោកបានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកចំនួន៥លើកបានកើតឡើង ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៧នាក់ រួមទាំងជនរងគ្រោះដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិកូឡុំប៊ី និងទ្រីនីដាដ និងតូបាហ្គោ។ ឧប្បត្តិហេតុថ្មីបំផុតបានកើតឡើងនៅថ្ងៃទី១៤ខែតុលា នៅពេលដែលទូកស៊ីវិលតូចមួយត្រូវបានវាយប្រហារខណៈពេលដែលកំពុងចតនៅចម្ងាយពីរបីម៉ាយពីឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា។
លោក Moncada បានចោទប្រកាន់សហរដ្ឋអាមេរិកថា«បង្កើតជម្លោះ» ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ«បញ្ឈប់ភាពឆ្កួតលីលានេះ» ដោយនិយាយថា «យើងមិនចង់បានសង្រ្គាមទេ ហើយយើងដឹងថា ប្រជាជនអាមេរិកក៏មិនចង់បានសង្រ្គាមដែរ»។
លោក ត្រាំ បានបញ្ជាឲ្យមានប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយនៅភាគខាងត្បូងការ៉ាប៊ីន ដោយកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមដែនសមុទ្រជាច្រើននៅក្បែរដែនទឹកវ៉េណេស៊ុយអេឡា។
ទោះបីជាមានការត្អូញត្អែរក៏ដោយ ក្រុមមន្ត្រីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខទំនងជាមិនចាត់វិធានការណាមួយឡើយ ដោយសារសហរដ្ឋអាមេរិករក្សាអំណាចវេតូ។ ក្រុមប្រឹក្សាបានជួបប្រជុំគ្នានៅក្នុងសប្តាហ៍នេះ តាមសំណើរបស់វ៉េណេស៊ុយអេឡា រុស្ស៊ី និងចិន ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


