ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ អាមេរិកកម្ទេចទូកគ្រឿងញៀនមួយទៀតចេញពីវ៉េណេស៊ុយអេឡា ស្លាប់មនុស្ស៦នាក់
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកបានកម្ទេចកប៉ាល់ដែលសង្ស័យជួញដូរគ្រឿងញៀនមួយគ្រឿងផ្សេងទៀត នៅឯឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដោយបានសម្លាប់មនុស្ស៦នាក់នៅលើនោះ ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការយោធារបស់ក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រតិបត្តិការគ្រឿងញៀននៅតំបន់ការ៉ាប៊ីន។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph។

លោក ត្រាំ បានប្រកាសនៅលើគណនី Truth Social នាថ្ងៃពុធទី១៥ខែតុលានេះថា រដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានបញ្ជាឲ្យធ្វើការវាយប្រហារ បន្ទាប់ពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា កប៉ាល់នេះជាប់ទាក់ទងទៅនឹងបណ្តាញឧក្រិដ្ឋជនខុសច្បាប់។
លោក ត្រាំ បានសរសេរថា «ការវាយប្រហារត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ហើយពួកភេរវករបុរសចំនួន៦នាក់នៅលើកប៉ាល់ត្រូវបានសម្លាប់» ដោយបន្ថែមថា គ្មានកងកម្លាំងអាមេរិកណាម្នាក់រងគ្រោះថ្នាក់ឡើយ។
វាជាការវាយប្រហារដ៏សាហាវលើកទីប្រាំរបស់សហរដ្ឋអាមេរិក នៅតំបន់ការាប៊ីនចាប់តាំងពីខែកញ្ញាមក ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុបឡើងដល់២៧នាក់។ នេះបើយោងតាមទស្សនាវដ្ដី Forbes។ ប្រតិបត្តិការពីមុនរួមមានការវាយប្រហារលើកប៉ាល់ដែលត្រូវបានចោទប្រកាន់ថាដំណើរការដោយក្រុម Tren de Aragua ដែលមានទំនាក់ទំនងនឹងវ៉េណេស៊ុយអេឡា។
រដ្ឋបាលលោក ត្រាំ បាននិយាយការពារយុទ្ធនាការនេះ ដោយប្រាប់ថា ខ្លួនចាត់ទុកសហរដ្ឋអាមេរិកស្ថិតក្នុង«ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ» ជាមួយអង្គការភេរវករដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀន។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីការប្រឌិតហេតុផលសម្រាប់ការវាយប្រហារ ដោយព្រមានថា សហរដ្ឋអាមេរិកកំពុងព្យាយាម«បង្ខំឲ្យមានការផ្លាស់ប្តូររបប»។
លោក Padrino បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «វាជាការប្រឆាំងនយោបាយ ប្រឆាំងមនុស្សជាតិ និងចង់បញ្ឆេះសង្គ្រាម»។
សូមជម្រាបថា កាលពីដើមខែសីហាកន្លងទៅ រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសថាផ្តល់រង្វាន់ទ្វេដងឡើងដល់ ៥០លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក។ អាមេរិកចោទប្រកាន់លោក ម៉ាឌូរ៉ូ ថាកំពុងប្រើប្រាស់ប្រាក់ចំណេញពីគ្រឿងញៀនដើម្បីរក្សាអំណាចខ្លួន។ លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ជាលើកដំបូងនៅក្នុងឆ្នាំ២០២០ ដោយរដ្ឋអាជ្ញាអាមេរិក ដែលថា លោកបានដើរតួនាទីសំខាន់ក្នុងការសមគំនិតរត់ពន្ធកូកាអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ក្រៅតែពីលោក ម៉ាឌូរ៉ូ មន្ត្រីធំៗមួយចំនួនរបស់វ៉េណេស៊ុយអេឡា ក៏ត្រូវអាមេរិកប្រកាសចាប់ខ្លួនផងដែរ ដូចជា រដ្ឋមន្ត្រីការពារជាតិលោក Vladimir Padrino និងអតីតអនុប្រធានាធិបតី Tareck El Aissami ជាដើម៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


