Connect with us

ជីវិតកម្សាន្ដ

ប៉ូគីមថេង សុធីតា បកអាក្រាតតារាផ្ទះលេខ២ ក្រោយនិយាយមិនល្អពីកម្ពុជា

បានផុស

នៅ

បវរកញ្ញាកម្ពុជា ប៉ូគីមថេង សុធីតា បានចេញមកទម្លាយនិងបកអាក្រាតទង្វើអាក្រក់របស់តារាសៀមម្នាក់ឈ្មោះ Dom Phakon lam បន្ទាប់ពីបុគ្គលបាតឃ្លាំងរូបនេះ បាននិយាយមិនល្អពីប្រទេសកម្ពុជាចំពេលតារាសៀមរូបនេះមកធ្វើការភ្នំពេញ និងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខរបស់បវរកញ្ញា ប៉ូគីមថេង សុធីតា ធ្វើឡើងស្របពេលដែលមានការចែករំលែកព័ត៌មានមួយពាក់ព័ន្ធតារាសៀមឈ្មោះ Dom Phakon lam បានលើកឡើថា ធ្លាប់​មកធ្វើកានៅភ្នំពេញ​ និង​ប៉ោយប៉ែត ឃើញ​មានតែ​អាគារ​ឆបោក ទៅលើកណាក៏ខ្លាចដែរ មិនហ៊ានប្រើវាយហ្វាយសណ្ឋាគារ​ទេខ្លាច​គេ​ហែក​អាខោនមិនហ៊ានចេញទៅក្រៅទេខ្លាច​គេ​ចាប់​ជំរិត។

បវរកញ្ញារូបនេះផ្តាំថា “​​បងប្អូន​ដែល​ស្រឡាញ់​តារាថៃមើលជាគំរូចុះ! វាត្រៀមខ្លួនជានិច្ចក្នុងការមួលបង្កាច់យើង”។ ជុំវិញការលើកឡើងរបស់បាតឃ្លាំងតារាប្រុសសៀមរូបនេះ កញ្ញា ប៉ូគីមថេង សុធីតា បានឆ្លើយតបថា “ភើយ….!មកឈរចាក់ឌីជេយកលុយសោះខ្លាចស្អីពេលដើរបុកគ្នាមុខបន្ទប់ទឹកលើស្កាយបារ មើលមុខខ្ញុំក្រសែភ្នែកបែបចង់ទាក់”។

បវរកញ្ញា ប៉ូគីមថេង សុធីតាបានបញ្ជាក់បន្ថែមថា” ខ្ញុំក៏ញញឹមបែបទន់ភ្លន់នារីខ្មែរ ត្រឡប់ទៅវិញកុំអោយគេថាយើងរឹកមិនបាច់ប្រើក្រសែភ្នែកទាក់ទេ Not my type មិនមែននិយាយអួតទេស្បថឱ្យបានស្មាទោសធ្វើការជាមួយគ្នាតែរូប១សន្លឹកក៏ខ្ញុំមិនផុសជាមួយពូផង អី្វក៏មើលងាយគេម្ល៉េះ”៕ ចាន់រ៉ា

Oplus_131072
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម