ព័ត៌មានជាតិ
ពីប្រទេសជប៉ុន,ទេសរដ្ឋមន្រ្តីកម្ពុជា ថាមិនចង់ឃើញប្រទេសណារងគ្រោះដោយសារមីនអាវុធដ៏ព្រៃផ្សៃនោះទេ
ថ្លែងចេញពីប្រទេសជប៉ុន, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានចែករំលែកបទពិសោធនិងជំនាញសកម្មភាពមីនរបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះនិងការឈឺចាប់បង្កដោយមីន ហើយមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយរងគ្រោះដោយសារមីនដែលជាអាវុធដ៏ព្រៃផ្សៃនោះទេ។
លោកបានលើកឡើងបែបនេះ នាឱកាសចូលរួមថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនាមជប៉ុនជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

នៅចំពោះមុខអង្គវេទិកាអន្តរជាតិ លោក លី ធុជ បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធ និងជំនាញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ លោកថ្លែងថា៖« ការចូលរួមចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយសារអាវុធដ៏ព្រៃផ្សៃនេះឡើយ ហើយការចូលរួមរបស់កម្ពុជា ក្នុងសកម្មភាពមីនសាកល ប្រកាន់ខ្ជាប់ទៅតាមគោលការណ៍មនុស្សធម៌ និងមិនមាននិន្ននាការនយោបាយណាមួយឡើយ។
តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី លោក លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានរៀបចំសន្និសីទដ៏សំខាន់នេះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌សកល ក៏ដូចជាការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្តល់ដីសុវត្ថិភាពជូនសហគមន៍ និងស្តារឡើងវិញនូវក្តីសង្ឃឹម និងសេក្តីថ្លៃថ្នូររបស់ប្រជាជន។ លោកគូសបញ្ជាក់ថា៖«កម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងឆន្ទៈខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាបេះដូងស្នូលនៃការអភិវឌ្ឍប្រទេសជាតិ»។

កម្ពុជាបានប្រែក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល ដោយបានប្រែក្លាយដីរងគ្រោះ ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍ និងបានចូលរួមចែករំលែកបទពិសោធ ជំនាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅក្នុងពិភពលោក ដែលរួមទាំងប្រទេសអ៊ុយក្រែន ដើម្បីចូលរួមសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ សកម្មភាពមីន គឺមិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែជាការផ្តល់នូវឱកាសថ្មីសម្រាប់ការកសាងឡើងវិញ វិស័យកសិកម្ម វិស័យអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបញ្ជាក់ទៀតថា ទោះកម្ពុជាបានបញ្ចប់តួនាទីជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែមានមោទនភាព ដែលបានដឹកនាំរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសកម្មភាពមីនសាកល ហើយកម្ពុជានៅតែបន្តប្តេជ្ញាគាំទ្រសម្មភាពមីនសាកល តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការគាំទ្រដល់សហគមន៍រងគ្រោះ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


