ព័ត៌មានអន្ដរជាតិ
ផែនដីកើតបាតុភូតមហាកម្រ! ផ្កាយដុះកន្ទុយចំនួន២ បង្ហាញខ្លួនដំណាលគ្នា
គឺជារឿងមហាកម្រ ដែលពិភពលោកកើតមានបាតុភូតផ្កាយដុះកន្ទុយចំនួន២បង្ហាញខ្លួនដំណាលគ្នា ដោយវាហោះមកកៀកផែនដីបំផុតកាលពីចន្លោះថ្ងៃទី២០-២៦ខែតុលា ហើយវាត្រូវចំណាយមហាសែនយូរទៀត ទើបបង្ហាញវត្តមានជិតផែនដីសាជាថ្មី។

យោងតាមគេហទំព័រ Space ផ្សាយកាលពីថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥, ផ្កាយដុះកន្ទុយ Lemmon (C/2025 A6) នឹងបង្ហាញខ្លួននៅអឌ្ឍគោលខាងជើងនៃតំបន់អាមេរិកខាងជើង អឺរ៉ុប អាស៊ីភាគច្រើន និងអាស៊ីអាគ្នេយ៍ ខណៈផ្កាយដុះកន្ទុយ SWAN (C/2025 R2) នឹងបង្ហាញវត្តមាននៅអឌ្ឍគោលខាងត្បូងនៃតំបន់អាហ្វ្រិកខាងត្បូង អាមេរិកខាងត្បូងនិងប្រទេសអូស្រ្តាលី។
☄️ផ្កាយដុះកន្ទុយ Lemmon
នៅថ្ងៃទី២១ ផ្កាយដុះកន្ទុយនេះ បានធ្វើដំណើរមកកៀកផែនដីក្នុងចម្ងាយប្រហែល ៨៩លានគីឡូម៉ែត្រ ជាមួយពន្លឺពណ៌បៃតង។ វាអាចមើលឃើញដោយភ្នែកទទេ ក្នុងលក្ខខណ្ឌអាកាសធាតុអំណោយផល និយាយទៅគឺបើមេឃស្រឡះល្អ។
រកឃើញដោយគម្រោង Mount Lemmon Observatory ក្នុងខែមករា ឆ្នាំ២០២៥, Lemmon ជាផ្កាយដុះកន្ទុយដែលបង្ហាញខ្លួនយូរ ប៉ុន្តែបើអ្នកខកខានទស្សនាបាតុភូតលើកនេះ អ្នកត្រូវចាំដល់ ១ ៣៥០ឆ្នាំ ទើបអាចមើលវាឃើញម្តងទៀត។
☄️ផ្កាយដុះកន្ទុយ SWAN
នៅថ្ងៃទី២០ ផ្កាយដុះកន្ទុយនេះ បានធ្វើដំណើរមកកៀកផែនដីក្នុងចម្ងាយប្រហែល ៣៩លានគីឡូម៉ែត្រ ហើយដ្បិតវាមានចម្ងាយជិតជាង តែវាមិនភ្លឺជាង Lemmon ទេ។ ម្យ៉ាង វាក៏មិនអាចមើលឃើញដោយភ្នែកទទេដែរ ដូច្នេះវាតម្រូវឲ្យប្រើកែវយឹតឬតេលេទស្សន៍តូច ដើម្បីមើលឃើញច្បាស់ ព្រោះវាកំពុងស្រអាប់ទៅវិញហើយ។
រកឃើញដោយគម្រោង តារាវិទូស្ម័គ្រចិត្តឈ្មោះ Vladimir Bezugly តាមរយៈទិន្នន័យពីឧបករណ៍ SWAN (Solar Wind Anisotropies) លើយាន SOHO ក្នុងខែកញ្ញា ឆ្នាំ២០២៥, ផ្កាយដុះកន្ទុយ SWAN ក៏បង្ហាញខ្លួនយូរដែរ ប៉ុន្តែបើអ្នកខកខានទស្សនាបាតុភូតលើកនេះ អ្នកត្រូវចាំដល់ជាង ២០ ០០០ឆ្នាំទៀត ទើបអាចមើលវាឃើញជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


