ព័ត៌មានអន្ដរជាតិ
កុំខកខាន! ប្រជាជនកម្ពុជា នឹងមើលឃើញផ្កាយដុះកន្ទុយមហាកម្រ ក្នុងខែនេះ
ចាប់ពីថ្ងៃសុក្រទី១១ដល់ចុងខែតុលា ផ្កាយដុះកន្ទុយ C/2023 A3 ឬ Tsuchinshan-ATLAS នឹងគោចរមកកៀកផែនដីបំផុត ហើយមិនត្រឹមតែប្រទេសមួយចំនួននៅលើពិភពលោកអាចមើលឃើញបាតុភូតតារាសាស្រ្តនេះទេ សូម្បីតែកម្ពុជាក៏អាចមើលឃើញដែរ ជាពិសេសគឺអាចមើលឃើញដោយភ្នែកទទេតែម្តង ដោយមិនចាំបាច់ប្រើតេឡេស្កុបឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Sky Live។

តាមពិតទៅ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ដោយស្ថានីយអាវកាស២កន្លែងផ្សេងគ្នា មួយគឺ Tsuchinshan (Purple Mountain Observatory) នៅក្នុងប្រទេសចិន និងមួយទៀតគឺ ATLAS (Asteroid Terrestrial-impact Last Alert System) នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ទើបគេសម្រេចឲ្យឈ្មោះវាបញ្ចូលគ្នាថា Tsuchinshan-ATLAS តែម្តងទៅ។
តាមការអះអាងពីក្រុមអ្នកវិទ្យាសាស្រ្ត ផ្កាយដុះកន្ទុយនេះស្ថិតនៅក្នុងគន្លងអវកាសជាយូរអង្វែងណាស់មកហើយ ពោលគេប៉ាន់ស្មានថា អាចមានអាយុកាលប្រហែល ៨០ ០០០ ឆ្នាំឯណោះ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះដែលវាគោចរមកជិតផែនដី ដូច្នេះទើបគេចាប់អារម្មណ៍ខ្លាំង និងហៅវាថាជាបាតុមហាកម្រ។

សម្រាប់នៅប្រទេសកម្ពុជា យើងក៏អាចមើលឃើញផ្កាយដុះកន្ទុយនេះដោយភ្នែកទទេបានដែរ ពោលគឺវានឹងបង្ហាញខ្លួននៅទិសខាងកើត ហើយពេលវេលាល្អបំផុតដើម្បីមើលបាតុភូតនេះគឺចាប់ពីម៉ោង២រំលងអធ្រាត្រដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃសុក្រទី១១ដល់ចុងខែតុលា។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីមើលបាតុភូតនេះបាន គឺមេឃត្រូវតែស្រឡះល្អ ប៉ុន្តែដោយសារខែនេះ ប្រទេសកម្ពុជាតែងតែធ្លាក់ភ្លៀងនោះ មានឱកាសមិនច្រើនទេ ដែលគេអាចមើលឃើញផ្កាយដុះកន្ទុយនេះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រៅពីសូរ្យគ្រាសមហាកម្រ នៅមានព្រឹត្តិការណ៍តារាសាស្រ្ត ៣ទៀត កើតឡើងក្នុងខែមេសានេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


