ព័ត៌មានអន្ដរជាតិ
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
ផ្កាយដុះកន្ទុយមហាកម្រដែលមានឈ្មោះថា Zijinshan-Atlas ឬ C/2023 A3 បានបង្ហាញខ្លួនលើផ្ទៃមេឃនៃខេត្ត ឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃល្ងាចអាទិត្យទី១៣ខែតុលាឆ្នាំ២០២៤ ហើយទស្សនីយភាពដ៏អស្ចារ្យនេះ អាចមើលឃើញដោយភ្នែកទទេតែម្តង។

ទិដ្ឋភាពនេះត្រូវថតបាននៅឯឧទ្យានជាតិ Doi Inthanon ដោយវិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិនៃប្រទេសថៃ និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (MHESI) នៅពេលផ្កាយដុះកន្ទុយ ធ្វើគោចរមកកៀកផែនដីបំផុតពោលគឺស្ថិតនៅចម្ងាយ ៧០.៦លានគីឡូម៉ែត្រពីផែនដី។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុតែគេអាចមើលឃើញផ្កាយដុះកន្ទុយនេះបានដោយភ្នែកទទេគឺដោយសារតែផ្ទៃមេឃស្រឡះល្អ និងអាកាសធាតុអំណោយផល។

តាមពិតទៅ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ដោយស្ថានីយអាវកាស២កន្លែងផ្សេងគ្នា មួយគឺ Tsuchinshan (Purple Mountain Observatory) នៅក្នុងប្រទេសចិន និងមួយទៀតគឺ ATLAS (Asteroid Terrestrial-impact Last Alert System) នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ទើបគេសម្រេចឲ្យឈ្មោះវាបញ្ចូលគ្នាថា Tsuchinshan-ATLAS តែម្តងទៅ។
តាមការអះអាងពីក្រុមអ្នកវិទ្យាសាស្រ្ត ផ្កាយដុះកន្ទុយនេះស្ថិតនៅក្នុងគន្លងអវកាសជាយូរអង្វែងណាស់មកហើយ ពោលគេប៉ាន់ស្មានថា អាចមានអាយុកាលប្រហែល ៨០ ០០០ ឆ្នាំឯណោះ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះដែលវាគោចរមកជិតផែនដី ដូច្នេះទើបគេចាប់អារម្មណ៍ខ្លាំង និងហៅវាថាជាបាតុមហាកម្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុំខកខាន! ប្រជាជនកម្ពុជា នឹងមើលឃើញផ្កាយដុះកន្ទុយមហាកម្រ ក្នុងខែនេះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


