ព័ត៌មានអន្ដរជាតិ
អាមេរិក រុស្ស៊ី និងជប៉ុន សុទ្ធតែមើលឃើញផ្កាយដុះកន្ទុយ
មិនមែនតែប្រទេសថៃទេ ដែលមើលឃើញផ្កាយដុះកន្ទុយ A3 ឬ Tsuchinshan-ATLAS ពោលគឺសូម្បីតែសហរដ្ឋអាមេរិក រុស្ស៊ីនិងជប៉ុន ក៏មើលឃើញបាតុភូតតារាសាស្រ្តមហាកម្រមួយនេះផងដែរ។

តាមការចុះផ្សាយរបស់ SKY News នៅថ្ងៃចន្ទទី១៤ខែតុលាឆ្នាំ២០២៤, នៅសហរដ្ឋអាមេរិកផ្កាយដុះកន្ទុយ Tsuchinshan-ATLAS ត្រូវគេមើលឃើញលើផ្ទៃមេឃនៃឧទ្យាន Trona Pinnacles ក្នុងរដ្ឋ California និងលើបឹង Murray នៃរដ្ឋ South Carolina។
ទន្ទឹមនោះ នៅរុស្ស៊ីឯណោះ បាតុភូតនេះត្រូវគេមើលឃើញនៅលើព្រះវិហារ Saints Peter and Paul Cathedral ក្នុងទីក្រុង Saint Petersburg ចំណែកនៅជប៉ុន បាតុភូតមហាកម្រនេះ កើតឡើងនៅទីក្រុង Kamakura។

ផ្កាយដុះកន្ទុយនេះ ត្រូវបានរកឃើញតាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ដោយស្ថានីយអាវកាស២កន្លែងផ្សេងគ្នា មួយគឺ Tsuchinshan (Purple Mountain Observatory) នៅក្នុងប្រទេសចិន និងមួយទៀតគឺ ATLAS (Asteroid Terrestrial-impact Last Alert System) នៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ទើបគេសម្រេចឲ្យឈ្មោះវាបញ្ចូលគ្នាថា Tsuchinshan-ATLAS តែម្តងទៅ។
តាមការអះអាងពីក្រុមអ្នកវិទ្យាសាស្រ្ត ផ្កាយដុះកន្ទុយនេះស្ថិតនៅក្នុងគន្លងអវកាសជាយូរអង្វែងណាស់មកហើយ ពោលគេប៉ាន់ស្មានថា អាចមានអាយុកាលប្រហែល ៨០ ០០០ ឆ្នាំឯណោះ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះដែលវាគោចរមកជិតផែនដីបំផុតពោលគឺស្ថិតនៅចម្ងាយ ៧០.៦លានគីឡូម៉ែត្រពីផែនដី ដូច្នេះទើបគេចាប់អារម្មណ៍ខ្លាំង និងហៅវាថាជាបាតុមហាកម្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក រុស្ស៊ី និងជប៉ុន សុទ្ធតែមើលឃើញផ្កាយដុះកន្ទុយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


