ព័ត៌មានអន្ដរជាតិ
ផ្កាយដុះកន្ទុយចំនួន២ នឹងបង្ហាញខ្លួននៅប្រទេសថៃ ក្នុងខែនេះ
តាមការផ្សាយរបស់ The Nation នៅថ្ងៃព្រហស្បតិ៍ទី២ខែមេសាឆ្នាំ២០២៦ ប្រទេសថៃនឹងកើតមានបាតុភូតផ្កាយដុះកន្ទុយចំនួន២ ក្នុងខែមេសានេះ។

វិទ្យាស្ថានស្រាវជ្រាវតារាសាស្ត្រជាតិថៃ (NARIT) ប្រកាសថា ផ្កាយដុះកន្ទុយទាំងពីរមានឈ្មោះ C/2026 A1 (MAPS) ដែលនឹងបង្ហាញខ្លួននៅចន្លោះថ្ងៃទី៤-៦ និង C/2025 R3 (PanSTARRS) នឹងបង្ហាញខ្លួនចន្លោះថ្ងៃទី១៩-២៦។
យោងតាម NARIT, ផ្កាយដុះកន្ទុយ MAPS ស្ថិតក្នុងក្រុមផ្កាយដុះកន្ទុយ Kreutz ដែលមានន័យថា វានឹងធ្វើដំណើរឆ្លងកាត់កៀកព្រះអាទិត្យបំផុត ហើយជះពន្លឺខ្លាំងរហូតដល់អាចមើលឃើញដោយមិនបាច់ប្រើតេឡេស្កុប។
ចំណែក ផ្កាយដុះកន្ទុយ PanSTARRS មានប្រភពមកពីក្រុម Oort Cloud ដែលជាស្រទាប់ខាងក្រៅបំផុតនៃប្រព័ន្ធព្រះអាទិត្យ ដែលពោពេញទៅដោយវត្ថុធាតុទឹកកក។
ដូចនេះមានន័យថា ផ្កាយដុះកន្ទុយទាំងពីរ គឺអាចមើលឃើញបានដោយភ្នែកទទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


