ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថាខ្លួននឹងនៅតែគ្រប់គ្រងសន្តិសុខក្នុងហ្គាហ្សា ទោះបីមានបទឈប់បាញ់ក៏ដោយ
អ៊ីស្រាអែលថាខ្លួននឹងរក្សាការគ្រប់គ្រងសន្តិសុខពេញលេញនៅក្នុងតំបន់ហ្គាហ្សា ទោះបីខ្លួនយល់ព្រមលើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលមានគម្រោងបង្កើតកងកម្លាំងរក្សាសន្តិភាពអន្តរជាតិក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៧ខែតុលា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានមានប្រសាសន៍ថា អ៊ីស្រាអែលនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯងអំពីសកម្មភាពយោធា និងសម្រេចប្រទេសណាដែលអាចបញ្ជូនកងទ័ពរក្សាសន្តិភាព។
យោងតាមកិច្ចព្រមព្រៀងឈប់បាញ់ កងទ័ពអ៊ីស្រាអែលត្រូវសន្មត់ថាត្រូវដកថយ ខណៈពេលដែលកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ ដែលភាគច្រើនមកពីប្រទេសអារ៉ាប់ ឬមូស្លីមនឹងចូលតំបន់ហ្គាហ្សាដើម្បីរក្សាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលមិនចង់ឱ្យប្រទេសតួកគីចូលរួមទេ ហើយបានបន្តធ្វើការវាយប្រហារតាមអាកាសមួយចំនួននៅក្នុងតំបន់ហ្គាហ្សាថែមទៀត ដែលបង្ហាញថាអ៊ីស្រាអែលនៅតែបន្តធ្វើសកម្មភាពដោយខ្លួនឯង ទោះបីជាមានបទឈប់បាញ់ក៏ដោយ។
មកដល់ពេលនេះជីវិតនៅក្នុងតំបន់ហ្គាហ្សានៅតែពិបាកខ្លាំងណាស់។ គ្រួសារជាច្រើនបានបាត់បង់ផ្ទះសម្បែង និងរស់នៅក្នុងតង់ដែលមានអាហារតិចតួចប៉ុណ្ណោះ ព្រោះជំនួយដែលចូលក្នុងតំបន់ហ្គាហ្សានៅតែមិនគ្រប់គ្រាន់។

ចំពោះក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន ២០ នាក់នៅរស់ និងបានប្រគល់សាកសពចំនួន១៥ នាក់ឲ្យអ៊ីស្រាអែលវិញ ប៉ុន្តែនិយាយថាខ្លួនមិនអាចរកឃើញសាកសពចំនួន ១៣ នាក់ផ្សេងទៀតទេ។ ក្រុមនេះនិយាយថា ខ្លួននឹងបោះបង់ចោលអាវុធរបស់ខ្លួន លុះត្រាតែអ៊ីស្រាអែលបញ្ចប់ការគ្រប់គ្រងរបស់ខ្លួនលើតំបន់ហ្គាហ្សាទាំងស្រុង។ជាការឆ្លើយតប អេហ្ស៊ីបបានបញ្ជូនក្រុមជំនួយដើម្បីជួយស្វែងរកសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលកប់នៅក្រោមគំនរបាក់បែក ដោយមានការអនុញ្ញាតពីអ៊ីស្រាអែល។
ទោះយ៉ាងណាសហរដ្ឋអាមេរិកសង្ឃឹមថាបទឈប់បាញ់នឹងមានរយៈពេលយូរ ហើយតំបន់ហ្គាហ្សានឹងគ្មានអាវុធនៅថ្ងៃណាមួយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


