Connect with us

ព័ត៌មានអន្ដរជាតិ

​​អាមេរិក​និង​កម្ពុជា​នឹង​រួម​គ្នា​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍ស៊ីវិល​នៅកម្ពុជា​​

បានផុស

នៅ

ខណៈពេល​ដែល​វិស័យ​​កាស​ចរណ៍​កម្ពុជា​កំពុង​តែ​ស្ថិតនៅលើ​ផ្លូវ​​ទៅរកការ​រីក​ចម្រើន​និង​ជំរុញ​ការ​ដឹកជញ្ជូន​តាមផ្លូវអាកាស​កាន់តែ​​ខ្លាំងនោះ ​ក្រុមហ៊ុន​​អាកាសចរណ៍​កម្ពុជា Air Cambodia នឹងចាប់ដៃគូ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះអាមេរិក​ Boeing​ ដើម្បី​អភិវឌ្ឍ​វិស័យ​​​​អាកាសចរណ៍​កម្ពុជា​។

​ការ​ផលិតយន្តហោះ​ប្រភេទ Boeing 737 MAX នៅ​​រោងចក្រ​​ Renton រដ្ឋធានី​ Washington។ REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​សេចក្តី​ប្រកាសរួម​​​​នៅថ្ងៃទី​២៦ខែ​​​តុលា ​រវាង​សហរដ្ឋអាមេរិកនិង​ព្រះរាជាណាចក្រកម្ពុជា ​ក្រុមហ៊ុន​​ផលិតយន្តហោះ​របស់សហរដ្ឋ​អាមេរិក Boeing ​នឹងជួយ​​ដល់​ការ​អភិវឌ្ឍ​​​ប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍របស់កម្ពុជា និងការរីកចម្រើនរបស់ក្រុមហ៊ុន Air Cambodia។

​​​​​​​បើទោះបី​​ជា​សេចក្តីលម្អិត​​​មិនត្រូវ​បាន​ចែង​​​​ក្នុង​​​កិច្ច​ព្រមព្រៀង​នោះ ក្រុមហ៊ុន Air Cambodia ​ធ្លាប់​បាន​​​ប្រកាស​ថា ខ្លួន​នឹងទិញយន្តហោះ Boeing 737 MAX ចំនួន១០​គ្រឿង ដោយមានជម្រើសចំនួន១០​គ្រឿង​​បន្ថែមទៀត ដែលជាផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការ​ជាមួយសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសនៅពាក់កណ្តាលឆ្នាំ២០២៥​ ក្នុងអំឡុង​ពេល​​នៃ​ការ​ចរចា​ពន្ធ​ប​​ដិការ​​ជាមួយសហរដ្ឋ​អាមេរិក។ ​ទោះបី​ជាបែបណា ​​​ការ​ផ្គល់​​​យន្តហោះ​​​ដំបូង​​ពី​ក្រុមហ៊ុន​ Boeing ​នឹង​មិន​អាចធ្វើ​ឡើងបាន​ទេ​រហូត​ដល់​ឆ្នាំ​២០៣១ ដោយសារ​តែ​ការ​​​​​ផលិត​មិន​ទាន់​។​

​​កាល​ពី​ដើមខែ​កញ្ញា ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក Wang Wenbin បានបង្ហោះសារ​លើ​បណ្តាញសង្គមថា ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា ​Air Cambodia បាន​ចុះ​ហត្ថលេខា​​លើ​អនុស្សារណ​​យោគ​យល់​គ្នា​ជាមួយ​​​ក្រុមហ៊ុន​​​​ផលិត​យន្តហោះ​ចិន COMAC ដើម្បី​​បញ្ជាទិញ​យន្តហោះ​​ប្រភេទ C909 ចំនួន​២០គ្រឿង​​ ដោយ​ក្នុងនោះ​​១០​​​គ្រឿង​​ត្រូវ​បាន​ប​ញ្ជាទិញ និង​១០គ្រឿង​ទៀតស្ថិតក្នុងការ​បញ្ជាទិញនៅពេលអនាគត៕​

​រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម