ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជម្លៀសមនុស្សរាប់ម៉ឺននាក់ ខណៈព្យុះស៊ីក្លូន Montha ជិតមកដល់
ឥណ្ឌាកំពុងជម្លៀសមនុស្សរាប់ម៉ឺននាក់ទៅកាន់កន្លែងសុវត្ថិភាព ខណៈព្យុះស៊ីក្លូនMonthaកាន់តែខ្លាំងឡើងៗលើឈូងសមុទ្រBengal។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ខែតុលា។

មនុស្សប្រហែល ៥ ម៉ឺន នាក់ត្រូវផ្លាស់ទីលំនៅទៅកាន់ជំរំសង្គ្រោះនៅក្នុងរដ្ឋAndhra Pradesh និងរដ្ឋ Odisha ជាកន្លែងដែលព្យុះត្រូវបានព្យាករណ៍ថានឹងវាយប្រហារនៅថ្ងៃអង្គារនេះ។
នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា ព្យុះស៊ីក្លូននេះទំនងជានឹងក្លាយជាព្យុះធ្ងន់ធ្ងរមុនពេលឆ្លងកាត់ឆ្នេរសមុទ្រ Andhra Pradesh។ ក្រុមឆ្លើយតបគ្រោះមហន្តរាយកំពុងជួយមនុស្សឱ្យចាកចេញពីតំបន់ទំនាប ជាពិសេសនៅក្នុងស្រុក Kakinada ដោយមនុស្សជិត ៤ លាននាក់អាចរងផលប៉ះពាល់។
អាជ្ញាធរឥណ្ឌាបានបិទសាលារៀន មហាវិទ្យាល័យ និងលុបចោលថ្ងៃឈប់សម្រាកសម្រាប់បុគ្គលិកសង្គ្រោះបន្ទាន់ដើម្បីត្រៀមខ្លួនទប់ទល់នឹងព្យុះ។ អ្នកនេសាទនៅក្នុងរដ្ឋ Odisha មិនត្រូវបានអនុញ្ញាត្តឱ្យទៅសមុទ្រទេ ព្រោះរលក និងខ្យល់កំពុងបង្កគ្រោះថ្នាក់។

នៅភាគខាងត្បូងរដ្ឋ Tamil Nadu ក៏មានការព្រមានប្រជាជនឱ្យប្រុងប្រយ័ត្ន ជាពិសេសនៅទីក្រុង Chennai ដែលជារឿយៗមានទឹកជំនន់ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ លើសពីនៅក្នុងប្រទេសនេប៉ាល់ក៏ព្យាការណ៍ថានឹងមានអាកាសធាតុអាក្រក់ពីប្រព័ន្ធដូចគ្នានឹងឥណ្ឌាដែរ។ មន្ត្រីនាប៉ាល់បានព្រមានអំពីភ្លៀង និងព្រិលចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រឯណោះ។
គួរបញ្ជាក់ថាព្យុះស៊ីក្លូនជារឿយៗវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់ឥណ្ឌាចន្លោះខែមេសា និងខែធ្នូ។ ឥណ្ឌាក៏ធ្លាប់ជួបព្យុះដ៏អាក្រក់បំផុតមួយដែរគឺនៅឆ្នាំ ១៩៩៩ ដែលបានសម្លាប់មនុស្សជិត ១ពាន់ នាក់នៅរដ្ឋ Odisha។
ទោះយ៉ាងណាការជម្លៀសចេញយ៉ាងរហ័សរបស់ប្រទេសឥណ្ឌាបង្ហាញពីរបៀបដែលប្រទេសនេះកំពុងរៀបចំខ្លួនបានល្អប្រសើរសម្រាប់គ្រោះមហន្តរាយធម្មជាតិ ខណៈដែលព្យុះដ៏ខ្លាំងក្លាកាន់តែកើតមានដោយសារតែការប្រែប្រួលអាកាសធាតុ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


