សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែប បញ្ចប់ការសាងសង់ ត្រៀមស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក
គម្រោងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែបប្រវែង ២ ៧០០ ម៉ែត្រ បញ្ចប់ការសាងសង់ នឹងបើកឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តជាតិចូលលេងកម្សាន្តក្នុងអំឡុងពិធីបុណ្យអុំទូកនាខាងមុខ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យមើលវឌ្ឍនភាព និងជំរុញការសាងសង់ឱ្យរួចរាល់នូវរង្វង់មូលគយគន់ទេសភាពនៃគម្រោងឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប ឲ្យរួចរាល់មុន ដើម្បីទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
លោកអភិបាលខេត្តកែបបានជំរុញឲ្យក្រុមការងារបញ្ចប់ការសាងសង់រង្វង់មូលនៅក្រោយផ្សារក្តាម ខណៈរង្វង់មូលលោកយាយជំទាវម៉ៅឲ្យរួចរាល់ប៉ុន្តែនៅសល់រូបចម្លាក់កម្ពស់ ២១ ម៉ែត្រ។
លោក សោម ពិសិដ្ឋ បានចុះត្រួតពិនិត្យឆ្នេរតេជោសន្តិភាពត្រូវបញ្ចប់ការសាងសង់រង្វង់មូលសម្រាប់គយគន់មើលទេសភាពដូចក្នុងគម្រោង រួមទាំងពយទប់ទឹករលកឲ្យបានមុនពិធីបុណ្យអុំទូក ខណៈជំហានបន្តទៀតដូចជាការសាងសង់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនឹងបញ្ចប់បន្តបន្ទាប់តាមគម្រោងនាពេលខាងមុខ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពខេត្តកែប ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ល្អប្រណីតមួយនេះ សម្រាប់បម្រើការកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាលម្ហែកម្សាន្តនៅខេត្តកែបនៅថ្ងៃអនាគតខាងមុខ។
ការអភិវឌ្ឍឆ្នេរតេជោសន្តិភាពដ៍ល្អប្រណីតកម្រិតខ្ពស់នៅខេត្តកែបចំណាយរយៈពេល ២ ឆ្នាំ មកនេះតបតាមគំរូប្លង់ ការអភិវឌ្ឍឆ្នេរកម្សាន្តខេត្តកែប ត្រូវបានចាត់ទុកជាគម្រោងអភិវឌ្ឍ (ឆ្នេរ២៧០០ម៉ែត្រ) ដ៏ល្អប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា៕




អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


