សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុងមួយខ្សែដែលរងការខូចខាត
ផ្លូវបេតុងមួយខ្សែឆ្លងកាត់ចំនួន៤ភូមិ ដែលរងការខូចខាតជង្ហុកតូច ធំ ពិការក្នុងការធ្វើដំណើរដល់ប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធរខណ្ឌកំបូលបានចុះធ្វើការជួសជុលកែលម្អឡើងវិញ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។

អាជ្ញាធរបានឱ្យដឹងថា ការចុះជួសជុលនេះ បន្ទាប់ពីមើលឃើញផ្លូវខាងលើរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សា ធ្វើឲ្យពិបាកក្នុងការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចុះធ្វើការជួសជុលលុបបំពេញដើម្បីមានបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងមានការគ្រោះថ្នាក់ត្រង់ប្រការណាមួយ។

អាជ្ញាធរបានបន្តថា ផ្លូវដែលរងការខូចខាតខាងលើនេះ ចាប់ពីផ្លូវជាតិលេខ៤ រហូតទៅដល់វត្តតាភេម ដែលឆ្លងកាត់បួនភូមិ គឺភូមិផ្សារកំបូល ភូមិកំបូល ភូមិត្រពាំងទួល និងភូមិតាភេម ស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។
ចំពោះផ្លូវដែលរងការខូចខាតផ្សេងៗទៀតអាជ្ញាធរនឹងបន្តជួលជុលជាបន្តបន្ទាប់៕
អត្ថបទ៖ សុខា






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


