ព័ត៌មានអន្ដរជាតិ
យុទ្ធនាការអាមេរិក កម្ចាត់ក្រុមគ្រឿងញៀន ធ្លាយដល់មហាសមុទ្រប៉ាស៊ីហ្វិក សម្លាប់មនុស្ស១៤នាក់ទៀត
យុទ្ធនាការរបស់អាមេរិក កម្ចាត់ក្រុមជួញដូរគ្រឿងញៀនកាន់តែពង្រីកធំទៅៗ ដោយរាលដាលមកដល់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈកាលពីថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth អះអាងពីការសម្លាប់មនុស្សចំនួន១៤នាក់ ក្នុងការវាយប្រហារទូកចំនួន៤គ្រឿង។

លោក Hegseth បញ្ជាក់ថា ការវាយប្រហារនេះគឺជាបញ្ជារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីកម្ចាត់ក្រុមជួញដូរគ្រឿងមិនឲ្យចូលអាមេរិក។ លោកបន្តថា ក្នុងប្រតិបត្តិការនោះ, ការវាយប្រហារលើកដំបូងបានផ្តាច់ជីវិតពួកគ្រឿងញៀន៧នាក់ ខណៈការវាយប្រហារពីរលើកបន្តបន្ទាប់សម្លាប់មនុស្ស៤និង៣នាក់ទៀត។
យោងតាមសេចក្តីរាយការណ៍របស់ BBC, ការវាយប្រហារនេះកើតឡើងនៅចម្ងាត ៦៤៣គីឡូម៉ែត្រ ពីទីក្រុងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក Acapulco ប្រទេសម៉ិកស៊ិក។
សូមជម្រាបថា គិតត្រឹមពេលនេះ យុទ្ធនាការអាមេរិក បានសម្លាប់មនុស្ស ៥៧នាក់ហើយ ស្របពេលការវាយប្រហារទាំងនេះ បានរុញភាពតានតឹងឲ្យកាន់តែឡើងកម្តៅខ្លាំងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលនៃប្រទេសកូឡុំប៊ី និងវ៉េណេស៊ុយអេឡា។
ក្នុងនោះ មានការវាយប្រហារចំនួន៤លើក ត្រូវបានធ្វើឡើងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាច្រកសម្រាប់ការជួញដូរគ្រឿងញៀនដ៏ធំ បំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជាលើកទីមួយអាមេរិក បើកការវាយប្រហារកម្ទេចទូកសង្ស័យដឹកគ្រឿងញៀនមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


