ព័ត៌មានជាតិ
ក.ប.ប នឹងចុះពិនិត្យទីតាំងអាជីវកម្មនានាដើម្បីបង្ការទប់ស្កាត់ការផលិត លក់បារីអេឡិចត្រូនិក
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា ក.ប.ប នឹងចុះអនុវត្តវិធានការពិនិត្យតាមទីតាំងអាជីវកម្មនានា ដែលពាក់ព័ន្ធការផលិត នាំចូល លក់ ស្តុកទុក និងប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា។

ការចុះពិនិត្យនេះ អនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដែលបានដាក់វិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។
អគ្គនាយកដ្ឋាន ក.ប.ប ដែលជាអង្គភាពជំនាញក្រោមក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា នឹងអនុវត្តតួនាទី-ភារកិច្ចរបស់ខ្លួនតាមរយៈយន្តការចុះអង្កេតនៅតាមបណ្តាទីផ្សារ ផ្សារទំនើប និងទីតាំងធ្វើអាជីវកម្មនានានៅតាមរាជធានីខេត្តទូទាំងប្រទេស ស្របតាមបទបញ្ជារបស់រដ្ឋាភិបាល។

នេះជាការចូលរួមរបស់អគ្គនាយកដ្ឋាន ក.ប.ប ក្នុងការបន្តអប់រំ បង្ការ និងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និង ស៊ីស្សា បន្ថែមពីលើយន្តការចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃគ្រឿងញៀន ដែលអគ្គនាយកដ្ឋាន ក.ប.ប បាននិងកំពុងអនុវត្តជាប្រចាំ។
អគ្គនាយកដ្ឋាន ក.ប.ប ក៏ស្នើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ និងអាជីវករ ចូលរួមសហការ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រដ្ឋាភិបាល ព្រមទាំងរួមគ្នាសម្រេចឱ្យបានគោលបំណងដូចបានកំណត់ក្នុងបទបញ្ជាឱ្យមានប្រសិទ្ធភាព។
គួរឱ្យដឹងថា ដោយសង្កេតឃើញថាមានការរីករាលដាលនូវការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា ក្នុងចំណោមកុមារ និងយុវជននោះ ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។

ប្រមុខរដ្ឋាភិបាល បានចាត់ទុកការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី គឺអាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន។
បទបញ្ជាកាលពីថ្ងៃទី២១ ខែតុលា បានចង្អុលបង្ហាញដល់ក្រសួងស្ថាប័ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលាក្នុងការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុកឧបករណ៍ទាំងនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


