ព័ត៌មានជាតិ
កាកបាទក្រហមខណ្ឌ ៧ មករា ចុះសួរសុខទុក្ខចែកអំណោយមនុស្សធម៌ជូន ពលរដ្ឋមានជីវភាពខ្វះខាត ៨០ គ្រួសារ
កាលពីព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ ៧ មករា និង លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ៧ មករា ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ៨០ គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងមូលដ្ឋានសង្កាត់ទាំង ៨ ខណ្ឌ ៧ មករា។

លោក ថេង សុថុល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ព្រមទាំងបានគូសបញ្ជាក់ថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានមិនមែនមានតែ ៨០ គ្រួសារ នោះទេ គឺមានច្រើន ដូច្នេះនឹងជួបសំណេះសំណាលជាបន្តបន្ទាប់ទៀតជាមួយពួកគាត់។ ជាក់ស្ដែង ដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ហើយលោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងខិតខំបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់គ្រួសារឲ្យល្អប្រសើរឡើង។

លោកអភិបាលខណ្ឌ ៧ មករា បានផ្តល់អំណោយជាស្បៀងអាហារក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ , ទឹកត្រី , ទឹកស៊ីអ៊ីវ , ត្រីខ , មី , ទឹកសុទ្ធ , ទឹកដោះគោ និងថវិកាឧបត្ថម្ភមួយចំនួនទៀតផងដែរ ដើម្បីសម្រាប់ជាការបន្តផ្គត់ផ្គង់ជីវភាពមួយរយៈពេល៕
អត្ថបទ ៖ រដ្ឋា



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


