សន្តិសុខសង្គម
អ្នកលក់បន្លែត្រីសាច់ក្នុងផ្សារច្បារអំពៅថា លក់មិនសូវដាច់ ព្រោះមានអ្នកលក់លើផ្លូវបែបអនាធិបតេយ្យច្រើន
ក្រុមអាជីវករលក់ដូរនៅផ្សារបន្លែច្បារអំពៅ(ផ្សារក្រោម)បាននាំគ្នារអ៊ូរទាំសឹងគ្រប់ៗគ្នាដោយសារតែអាជ្ញាធរបណ្តែតបណ្តោយឲ្យអ្នកលក់បន្លែមួយចំនួនដែលពុំស្តាប់តាមការណែនាំនៅបន្តលក់លើផ្លូវយ៉ាងអនាធិបតេយ្យថែមបង្កឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃទៀតផង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ ខែតុលានេះ គេសង្កេតឃើញភាពអនាធិបតេយ្យរបស់ក្រុមអ្នកយកបន្លែមកលក់លើចិញ្ចើមផ្លូវ៣៦៩ ស្ថិតនៅចន្លោះផ្សារច្បារអំពៅ(លើ និងក្រោម)ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ យ៉ាងរំភើយគ្មានខ្លាចក្រែងអាជ្ញាធរបន្តិចឡើយ ដែលទង្វើនេះធ្វើឲ្យអ្នកលក់ដូរនៅផ្សារទាំងពីរនាំគ្នារអ៊ូរទាំព្រោះម្នាក់ៗលក់អត់ដាច់ដោយសារអ្នកទិញ ទៅទិញតែអ្នកលក់ក្រៅផ្សារបែបអនាធិបតេយ្យខាងលើនេះ។

លោក សាន់ ប៊ុនណា ប្រធានផ្សារបន្លែ(ផ្សារបន្លែក្រោម)បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី ថា អ្នកលក់លើចិញ្ចើមផ្លូវខាងលើគឺជាកន្លែងគ្រប់គ្រងដោយអាជ្ញាធរសង្កាត់ច្បារអំពៅទី២ ដែលកន្លងមកអាជ្ញាធរបានណែនាំច្រើនដងដែរប៉ុន្តែអ្នកលក់មិនស្តាប់ហើយអាជ្ញាធរក៏ស្ងាត់ទៅ។
ក្រុមអាជីវករសំណូមពរដល់អាជ្ញាធរសូមជួយទប់ស្កាត់អ្នកលក់បន្លែខាងលើផងព្រោះបង្កភាពអនាធិបតេយ្យខ្លាំងណាស់ពិសេសបញ្ហាកកស្ទះចរាចរណ៍តែម្តង៕
អត្ថបទ៖ នរា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


