ព័ត៌មានអន្ដរជាតិ
រញ្ជួយដីកម្រិត៦.៣ រ៉ិចទ័រវាយប្រហារប្រទេសអាហ្វហ្គានីស្ថានសម្លាប់និងបង្ករបួសមនុស្សជាង១៥០នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣ ខែវិច្ឆិកា រញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦.៣ រ៉ិចទ័របានវាយប្រហារទីក្រុង Mazar-e Sharif ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្សយ៉ាងតិច៧នាក់ និងរបួស់ជាង១៥០នាក់។

រញ្ជួយដីនេះមានជម្រៅប្រហែល ២៨ គីឡូម៉ែត្រ និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារ រួមទាំងផ្នែកមួយនៃវិហារអ៊ីស្លាមដ៏ល្បីល្បាញនៅទីក្រុង Mazar-e Sharif ដែលមានប្រជាជនប្រហែល ៥២៣,០០០ នាក់។
មន្ទីរពេទ្យនៅក្នុងខេត្តក្បែរៗនោះបានទទួលអ្នករងរបួសរាប់សិបនាក់ ខណៈដែលក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ទៅជួយអ្នកជាប់នៅក្រោមគំនរបាក់បែក។ បើតាមអាជ្ញាធរអាហ្វហ្គានីស្ថាន ចំនួនអ្នកស្លាប់និងរបួសអាចនឹងមានការកើនឡើងបន្ថែមទៀត។
ទីភ្នាក់ងារវាស់ស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) ក៏បានព្រមានថាដែរ រញ្ជួយដីនេះអាចបណ្តាលឱ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ហើយអាចមានជនរងគ្រោះច្រើនជាងនេះទៀត។
គួរបញ្ជាក់ថាអាហ្វហ្គានីស្ថានតែងតែប្រឈមនឹងការរញ្ជួយដីដ៏សាហាវ ពីព្រោះវាស្ថិតនៅលើបន្ទាត់ប្រេះស្រាំសំខាន់ពីរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការរញ្ជួយដីខ្លាំងៗជាច្រើនបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


