ព័ត៌មានអន្ដរជាតិ
ចិនច្រានចោលការព្រួយបារម្ភពីសុវត្ថិភាពរបស់តៃវ៉ាន់ ជុំវិញកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦នៅក្រុង Shenzhen
ក្រសួងការបរទេសចិន បានច្រានចោលការព្រួយបារម្ភអំពីសុវត្ថិភាពរបស់តៃវ៉ាន់ ទាក់ទងនឹងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៦ នៅទីក្រុង Shenzhen ដោយទទូចថា អ្នកចូលរួមទាំងអស់នឹងចូលរួម«ដោយរលូន» ដរាបណាតៃប៉ិគោរពតាមគោលការណ៍«ចិនតែមួយ» និងអនុវត្តតាមច្បាប់ទម្លាប់របស់ APEC។

នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់ទីភ្នាក់ងារព័ត៍មានរ៉យទ័រនាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២៥នេះ ក្រសួងការបរទេសចិនបានលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំង«នឹងបំពេញកាតព្វកិច្ចម្ចាស់ផ្ទះ ដោយអនុលោមតាមច្បាប់ និងអនុវត្តតាមទំនៀមទម្លាប់របស់ APEC» ដោយបន្ថែមថា«នឹងមិនមានបញ្ហាជាមួយភាគីទាំងអស់ ហើយការចូលរួមនឹងដំណើរការរលូន»។ ចិនបានសង្កត់ធ្ងន់ថា «គន្លឹះនៃការចូលរួមរបស់ចិនតៃប៉ិ» គឺនៅក្នុងការប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌចិនតែមួយ និងអនុស្សរណៈនៃការយោគយល់របស់ APEC «ជាជាងបញ្ហាសុវត្ថិភាពណាមួយ»។
ការកត់សម្គាល់នេះ បានធ្វើឡើងក្រោយការអត្ថាធិប្បាយរបស់លោក Jonathan Sun មន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសតៃវ៉ាន់ ដែលបាននិយាយកាលពីសប្តាហ៍មុនថា តៃប៉ិបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព និងការគោរពស្មើភាពគ្នាចំពោះអ្នកចូលរួមក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២៦។
កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ កើតឡើងចំពេលដែលទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំង ដោយទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាជុំវិញកោះតៃវ៉ាន់ និងបដិសេធបង្កើតទំនាក់ទំនងជាមួយប្រធានាធិបតី Lai Ching-te ដែលចិនដាក់ឈ្មោះថាជា«ជនបំបែកខ្លួន»។
ទីក្រុងប៉េកាំងក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពីបេសកជន APEC របស់តៃវ៉ាន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Lin Hsin-i បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ក្នុងអំឡុងកិច្ចប្រជុំកំពូលឆ្នាំនេះនៅកូរ៉េខាងត្បូង ទោះបីជាលោក Lin បានច្រានចោលការជំទាស់របស់ចិនក៏ដោយ។ ជប៉ុនក៏ដូចជាសមាជិក APEC ដទៃទៀតដែរ មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ទេ។
តៃវ៉ាន់ចូលរួមនៅក្នុង APEC ក្នុងនាមជា«តៃប៉ិចិន» ហើយប្រធានាធិបតីរបស់ខ្លួនមិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំនោះឡើយ។ នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ចុងក្រោយក្នុងឆ្នាំ២០១៤ ទំនាក់ទំនងមានភាពកក់ក្តៅយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Ma Ying-jeou ដែលបានពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយទីក្រុងប៉េកាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


