សេដ្ឋកិច្ច
កម្ពុជាស្វែងរកការគាំទ្រពីអាមេរិក សម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យា
កម្ពុជាស្វែងរកការគាំទ្រពីសភាអាមេរិកសម្រាប់ការវិនិយោគលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានជួបពិភាក្សាការងារជាមួយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក។
ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកការគាំទ្រពីសភាអាមេរិកសម្រាប់ការវិនិយោគពីអាម៉េរិក លើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។
លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភាតំណាងរាស្ត្រ បានពិភាក្សាផ្លាស់ប្តូរយោបល់បន្ថែម ក្នុងស្មារតីបន្តពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ធំៗ ២ របស់កម្ពុជា នោះគឺ៖ ១. ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ និងការអនុវត្តយ៉ាងមុតមាំរបស់កម្ពុជាតាមខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងនេះ ដែលឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ព្រមទាំងធានានូវស្ថិរភាពក្នុងតំបន់ ក្រោមការជួយជ្រោមជ្រែងពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក តាមរយៈប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន២០២៥, និង (២) ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


