ជីវិតកម្សាន្ដ
ខន សូរិយា ទទួលយកការរិះគន់ ហើយសន្យា ២ខែទៀត នឹងធ្វើឱ្យគ្រប់យ៉ាងល្អឥខ្ចោះ
ថ្វីដ្បិតថ្មីៗនេះ ត្រូវបានទស្សនិកជនធ្វើការរិះគន់ជាច្រើនជុំវិញការឆ្លើយសំំណួររអាក់រអួនដូចស្លាក់ឆ្អឹងត្រី ឬអួលបាយ ប៉ុន្តែតារាសម្តែងកញ្ញា ខន សូរិយា ហាក់មិនមានប្រតិកម្មច្រឡោតខឹងទៅកាន់អ្នកគាំទ្រវិញឡើយ ផ្ទុយទៅវិញខ្លួនថែមទាំងបានសន្យាថា ២ខែទៀត នឹងធ្វើឱ្យគ្រប់យ៉ាងល្អឥខ្ចោះ។

កាលពីថ្មីៗកន្លងទៅអ្នកគាំទ្រនិងនិយមតាមដានវិស័យដើរម៉ូដនៅកម្ពុជា មានការចាប់អារម្មណ៍ ខណ:ស្ងាត់ៗស្រាប់តែតារាសម្តែងកញ្ញា ខន សូរិយា គឺត្រូវបានប្រកាដតែងតាំងក្លាយជាម្ចាស់មកុដ Miss World Cambodia 2026 ត្រៀមតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។
ទន្ទឹមគ្នានេះ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ថែមទៀតគឺថ្មីៗនេះស្រីស្អាត ខន សូរិយា បែរជារងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រព្រោះនាងឆ្លើយសំណួរហាក់មិនសូវបានល្អដែលធ្វើឱ្យអ្នកប្រើប្រាស់លើបណ្តាញសង្គម ហាក់មានការអស់សង្ឃឹម ខណ:មានការលើកឡើងថា នាងឆ្លើយរអាក់រអួលដូចអួលបាយ និងខ្លះទៀតថា ដូចស្លាក់ឆ្អឹងត្រីជាដើម។

ជាឆ្លើយតបនឹងការរិះគន់នេះ ខន សូរិយា បានទទួលស្គាល់ការរិះគន់ និងយកការរិះគន់មកហ្វឹកហាត់ខ្លួនឯងវិញ ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងដែរ។ ចរិយា បាននិយាយថានាងពិតជាខ្វះខាតទៅលើពីរចំណុចគឺ Catwalk ឬ ការដើរបង្ហាញម៉ូដនិងការឆ្លើយសំណួរ។ នាងអះអាងថា អំឡុងពេល២ខែទៀតខ្លួននឹងធ្វើឱ្យគ្រប់យ៉ាងល្អឥតខ្ចោះមិនរអាក់រអួលទៀតឡើយ។

បវរកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២៦ កញ្ញា សូរិយា បានបញ្ចប់ការសិក្សា នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែកច្បាប់។ បច្ចុប្បន្ននេះ នាងគឺជាតារាភាពយន្ត, Influencer និងជាអ្នកបង្កើតមាតិកាលើបណ្តាញសង្គម។ កាលពីដើមឆ្នាំ២០២៥ កន្លងទៅ ខន សូរិយា ធ្លាប់បង្ហាញវត្តមានជាបេបក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ Miss Cosmo Cambodia 2025 ប៉ុន្តែក្រោយមកនាងក៏បានដកខ្លួនពីការប្រកួតវិញ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


