ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា បន្តចុះត្រួតពិនិត្យការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី ដើម្បីធានាត្រូវតាមលក្ខណៈបច្ចេកទេស
រដ្ឋបាលខណ្ឌ ៧ មករា ក្រោមការដឹកនាំ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា តែងតែជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសសង្កាត់នីមួយៗ ជាម្ចាស់មូលដ្ឋានផ្ទាល់ ត្រូវចុះត្រួតពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាចាស់ ដាក់ថ្មី ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗ ត្រូវត្រួតពិនិត្យឲ្យបានជាប់លាប់ ដើម្បីធានាបានត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។


ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆកា ឆ្នាំ ២០២៥ ក្រោមវត្តមានលោក ពាន វាសនា អភិបាលរងខណ្ឌ និងលោក សេង ជី ចៅសង្កាត់វាលវង់ តំណាងលោក ថេង សុថុល រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាចាស់ ដាក់ថ្មី ស្ថិតនៅកំណាត់មហាវិថីសាធារណរដ្ឋឆេក (ផ្លូវលេខ ១៦៩) ចាប់ពីចំណុចស្តុបឋានសួគ៌ ដល់ស្តុបនាងគង្ហីង មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណការ នៃរដ្ឋបាលខណ្ឌ ៧ មករា បានឲ្យដឹងថា ការចុះត្រួតពិនិត្យមើលតាមការដ្ឋាននេះមានការណែនាំពីលោកអភិបាលខណ្ឌ ៧ មករា ឲ្យចុះត្រួតពិនិត្យដើម្បីមើលថា តើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ និង ណែនាំឲ្យម្ចាស់ក្រុមហ៊ុន ធ្វើឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត។

លោកបានបញ្ជាក់បន្ថែមឲ្យដឹងថា ការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលខណ្ឌ ដោយសង្កេតឃើញថាការ៉ូឡានៅកំណាត់មហាវិថីសាធារណរដ្ឋឆេក (ផ្លូវលេខ ១៦៩) នេះ មានសភាពចាស់ទ្រុឌទ្រោម ខូចខាត ដូច្នេះដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវសម្រាប់ពលរដ្ឋអ្នកដំណើរងាយស្រួលក្នុងការធ្វើដំណើរដោយថ្មើរជើង ជៀសវាងបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ រដ្ឋបាលខណ្ឌ បានផ្លាស់ប្ដូរការ៉ូឡាថ្មី ដោយលើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ។ ជាពិសេសនោះបានការ៉ូឡាឆ្នូតពណ៌លឿងសម្រាប់កំណត់ព្រំរួចស្រេចផងដែរ។

លោកស្រី ឆេង លីកា ជាប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវកំពុងដំណើរការការដ្ឋាន បានសម្ដែងក្ដីរីករាយសប្បាយចិត្ត ពេលមានការ៉ូឡាថ្មី នៅមុខផ្ទះ ស្អាត និងថ្លែងអំណរអរគុណដល់អាជ្ញាធរ ដែលតែងយកចិត្តទុកដាក់ពីដងផ្លូវ សោភ័ណភាព ទីក្រុងស្អាត។
ជាចុងក្រោយ លោក ពាន វាសនា អភិបាលរង បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធ យោងតាមការណែនាំពីលោកអភិបាល ត្រូវបន្តចុះត្រួតពិនិត្យតាមការដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ ដើម្បីពិនិត្យមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន៕
អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


