ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង និងឡាវសន្យាពង្រឹងចំណងទាក់ទងនិងកិច្ចសហប្រតិបត្តិការលើបញ្ហាសកល
រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងជើង និងឡាវ បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើកិច្ចការអន្តរជាតិ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនាថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុនហ៊ុយ (Choe Son-hui) បានជួបសមភាគីឡាវ លោក ថងសៈវ៉ាន់ ភំវិហ៊ាន (Thongsavanh Phomvihane) នៅទីក្រុងព្យុងយ៉ាង បន្ទាប់ពីគណៈប្រតិភូឡាវបានទៅដល់កាលពីថ្ងៃអង្គារ។
ភាគីទាំងពីរបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាដោយមេដឹកនាំរបស់ពួកគេកាលពីខែតុលា ដើម្បីពង្រឹងបន្ថែមនូវអ្វីដែលពួកគេហៅថា«ចំណងមិត្តភាពប្រពៃណី»រវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ពួកគេក៏បានពិភាក្សាអំពីមធ្យោបាយដើម្បីលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលលើឆាកសកលផងដែរ។
ជំនួបនេះធ្វើឡើងបន្ទាប់ពីការចរចាកាលពីខែតុលារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ដែលបានបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងសម្រាប់ខួបទី៨០នៃគណបក្សពលករកូរ៉េ។ ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានបញ្ជូនតំណាងជាន់ខ្ពស់ទៅចូលរួមពិធីអបអរសាទរនោះ ដែលរួមមានទាំងក្បួនដង្ហែយោធាផងដែរ។
កូរ៉េខាងជើង និងឡាវបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧៤ ហើយបានរក្សាចំណងមិត្តភាពតាំងពីពេលនោះមក៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


