ព័ត៌មានអន្ដរជាតិ
ត្រាំចុះហត្ថលេខាលើក្រឹត្យដាក់ដំណើរការច្បាប់ចំណាយ បើករដ្ឋាភិបាលអាមេរិកពីថ្ងៃនេះ
ទីបំផុតរដ្ឋាភិបាលសហព័ន្ធរបសសហរដ្ឋអាមេរិក រៀបចំបើកដំណើរការប្រក្រតីភាពឡើងវិញ បន្ទាប់ពីសមាជិករដ្ឋសភា បានអនុម័តច្បាប់ចំណាយក្រោយជាប់គាំងអស់រយៈពេល៤២ថ្ងៃចាប់តាំងពីដើមខែតុលាមក ដោយព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យមិនគាំទ្រ ព្រោះតែប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលកញ្ចប់ធានារ៉ាប់រងសុខភាព។

នៅយប់ថ្ងៃពុធម៉ោងនៅសហរដ្ឋអាមេរិក ត្រូវវេលាព្រឹកថ្ងៃព្រហស្បត្តិ៍ម៉ោងនៅប្រទេសកម្ពុជា សភាសហរដ្ឋអាមេរិកបានបោះឆ្នោតគាំទ្រលើច្បាប់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ ក្រោយពីមានការយល់ព្រមពីព្រឹទ្ធសភាកាលពី២ថ្ងៃមុន ដោយការចរចាលើកិច្ចព្រមព្រៀងមួយរវាងគណបក្សសាធារណៈរដ្ឋ និង គណបក្សប្រជាធិបតេយ្យ ហើយ សមាជិកព្រឺទ្ធសភា៨រូបបានចេញមកគាំទ្រកិច្ចព្រមព្រៀងនោះ។
កិច្ចព្រមព្រៀងនោះហើយ បានបើកផ្លូវឲ្យសមាជិកសភាបោះឆ្នោតលើច្បាប់ចំណាយនៅថ្ងៃនេះ។
តាមសេចក្តីរាយការណ៍របស់ Fox News ក្រោយការអនុម័តភ្លាមៗ ច្បាប់នោះត្រូវបានបញ្ជូនទៅកាន់វិមានប្រធានាធិបតីយ៉ាងប្រញាប់ ដើម្បីឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា និងចូលជាធរមាន ដែលគេឃើញថា ច្បាប់នេះនឹងបញ្ចប់ការបិទរដ្ឋាភិបាលដែលមានរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្រ្តអាមេរិករហូតដល់៤២ថ្ងៃ។
ប្រធានាសភាអាមេរិក លោក Mike Johnson បានប្រាប់បណ្តាញសារព័ត៌មាន Fox News ថា ៖«លោកប្រធានាធិបតី ត្រាំធ្វើការងារ២៤ម៉ោង ជារៀងរាល់ថ្ងៃដើម្បីកាត់បន្ថយការឈឺចាប់»។

ក្រោយការបោះឆ្នោតសភាបានបញ្ចប់ភ្លាម លោក Mike Johnson បានយកច្បាប់នោះទៅកាន់សេតវិមានដើម្បីឲ្យប្រធានាធិបតី ត្រាំ ចុះហត្ថលេខា។ នេះយោងសេចក្តីរាយការណ៍ដែលបានផ្សាយ៣០នាទីមុននេះ។
ពួកគេបានបើកប្រាក់ខែឲ្យកងទ័ព, ផ្តល់មូលនិធិដល់ WIC, ទាំងអស់ផ្សេងទៀត។ ពួកគេនឹងធ្វើការ២៤ម៉ោងលើ២៤ម៉ោងដើម្បីឲ្យរដ្ឋាភិបាលដំណើរការវិញកាន់តែឆាប់ធ្វើទៅបាន ហើយ យើងនឹងផ្តល់ឲ្យពួកគេនូវរាល់ជំនួយដែលយើងអាចផ្តល់បាន ពីសភានិងព្រឹទ្ធសភា»។
តាមការស្រង់សម្តី លោក Mike Johnson និយាយថា៖«នេះជាភាពជាអ្នកដឹកនាំ! នេះជាការរួបរួមគ្នា! នេះគឺជ័យជម្នះ!»។
ការបិទរដ្ឋាភិបាលជាង១ខែកន្លងមកនេះ បានប៉ះពាល់ដល់ការងាររបស់រដ្ឋាភិបាល ប៉ះពាល់ការងារនៅតាមស្ថានទូត ជាពិសេសប៉ះពាល់ដល់វិស័យអាកាសចរណ៍ដែលបុគ្គលិកប្រមាណ៥០ភាគរយត្រូវបានផ្អាក ធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសត្រូវលុបចោលយ៉ាងច្រើន៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


