កីឡា
លោក Peter Koo មើលឃើញបាល់ទាត់កម្ពុជាបច្ចុប្បន្នកំពុងឡើងខ្លាំង
លោក Peter Koo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ (CPL) បានចាត់ទុកកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងរីកចម្រើន បន្ទាប់ពីលីគបាល់ទាត់កំពូលកម្ពុជាកាន់តែល្អប្រសើរ និងមានក្លិបបាល់ទាត់កម្ពុជាមួយចំនួនអាចប្រកួតប្រជែងជាមួយក្លិបនៅក្នុងតំបន់។

ក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» បុរសសញ្ជាតិកូរ៉េ Peter Koo ដែលបានរស់នៅកម្ពុជាតាំងពីតូច បានលើកឡើងថា ជនបរទេសភាគច្រើនអត់សូវបានដឹងពីកីឡាបាល់ទាត់កម្ពុជាទេ ប៉ុន្តែកាលពីឆ្នាំមុន ពួកគេបានចាប់អារម្មណ៍ពីបាល់ទាត់កម្ពុជា បន្ទាប់ពីក្លិប ព្រះខ័នរាជស្វាយរៀង ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់អាស៊ី។
លោកថា ៖«ខ្ញុំបានប្រាប់ប្រទេសជិតខាងដែរថា អ្នកនឹងដឹង មិនយូរទេ តិចទៀតអ្នកនឹងកាន់តែដឹងពីបាល់ទាត់កម្ពុជា។ ខ្ញុំធ្លាប់ធ្វើបទបង្ហាញនៅក្រៅប្រទេសអំពីបាល់ទាត់កម្ពុជាដែរ។ តាមពិតទៅ បើយើងគិតលើទំហំសេដ្ឋកិច្ច ប្រទេសជាច្រើននៅលើពិភពលោក បាល់ទាត់ និងសេដ្ឋកិច្ច ដើរទន្ទឹមគ្នា។ បើយើងមើល GDP ឬសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើង ប្រៀបធៀបជាមួយប្រទេសផ្សេងៗ គឺ បាល់ទាត់យើងល្អមែនទែន»។

បុរសដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានបន្តថា ៖«កាលពីឆ្នាំមុន ក្លិបកម្ពុជាយើងបានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League។ មិនមែនតែខ្ញុំទេដែលភ្ញាក់ផ្អើល មានអ្នកផ្សេងច្រើនបានភ្ញាក់ផ្អើល ហើយប្រាប់ខ្ញុំថា លីគបាល់ទាត់កម្ពុជាបច្ចុប្បន្នខ្លាំងមែនទែន។ ទាំងគុណភាព ក្រុម កីឡាករ ទីលាន ហើយឆ្នាំនេះ ខ្ញុំយល់ឃើញថា កាន់តែពិសេសប្លែកជាងឆ្នាំមុនទៀត ពីព្រោះក្លិបនីមួយៗនាំចូលកីឡាករល្អៗ។ ក្លិបក្រោមៗក៏អភិវឌ្ឍខ្លាំងដែរ ដូច្នេះការប្រកួតប្រជែងលីគកាន់តែខ្លាំង។ ខ្ញុំជឿជាក់ថា កីឡាបាល់ទាត់កម្ពុជាកំពុងឡើងខ្លាំង»។

លោក Peter Koo ត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់ពីលោកធ្លាប់ធ្វើជាអគ្គលេខាធិការក្លិបកីឡាបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។

លោកដែលរស់នៅកម្ពុជាជាមួយឪពុកម្តាយតាំងពីទើបអាយុ ២ ឆ្នាំ បានរៀនសាលាបឋមសិក្សា និងវិទ្យាល័យនៅរាជធានីភ្នំពេញ មុនពេលចេញទៅសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រងកីឡា Sport Management និងអនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម (MBA) នៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


