ព័ត៌មានជាតិ
សមត្ថកិច្ចរកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់៧កន្លែង នៅក្នុងខេត្តមណ្ឌលគិរី
កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយមន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ចុះប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ៧ កន្លែង និងបានអំពាវនាវពលរដ្ឋកុំធ្វើអាជីវកម្មនេះដោយពុំមានច្បាប់អនុញ្ញាត ព្រោះប៉ះពាល់សម្បត្តិធនធានរ៉ែធម្មជាតិ និងបរិស្ថាន។

តាមការចុះត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញមានស្លាកស្នាមលួចកិនកាកសំណល់រ៉ែខុស ច្បាប់ចំនួន ៧ទីតាំង ដែលបានរកឃើញឧបករណ៍ ទីតាំងកិនកាកសំណល់រ៉ែ ម៉ាស៊ីនគោយន្ត និងត្បាល់កិនរ៉ែ ។ យ៉ាងណាមិញ ប្រតិបត្តិការបង្ក្រាបនេះ ពុំបានជួបម្ចាស់ទីតាំងនោះទេ។ នេះបើយោងតាមរបាយការណ៍របស់មន្ត្រីជំនាញមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី។

ការចុះត្រួតពិនិត្យសកម្មភាពលួចធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ស្ថិតនៅតំបន់មេសំ ភូមិពូទុង និងភូមិពូហ្នឹង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥ ដោយ មន្ទីររ៉ែ និងថាមពល បានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំចុងផ្លាស់ កម្លាំងអាវុធហត្ថស្នាក់ការ សន្តិសុខ៧៦៤ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ។
តាមការពិនិត្យជាក់ស្តែង ក្រុមការងារសន្និដ្ឋានថាទីតាំងទាំងនោះបានលួចធ្វើសកម្មភាពកិនកាកសំណល់រ៉ែ ប៉ុន្តែត្រូវបានរុះរើសម្ភារៈដែលបម្រើឱ្យប្រតិបត្តិការរុករករ៉ែចេញពីទីតាំងមុនសមត្ថកិច្ចចុះទៅដល់។

ជាមួយគ្នានេះ មន្រ្តីបានណែនាំដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ បញ្ឈប់សកម្មភាពកិនរ៉ែមាសអនាធិបតេយ្យដោយពុំមានលិខិតអនុញ្ញាត ព្រោះអាចប្រឈមុខផ្លួវច្បាប់៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


