Connect with us

ជីវិតកម្សាន្ដ

ឈិន ម៉ានិច យកឱកាសអបអរថ្ងៃកំណើតខ្លួន ទៅសួរសុខទុក្ខ និងផ្តល់ក្តីស្រលាញ់ដល់កុមារ នៅអង្គការអាហ្វីស៊ីប

បានផុស

នៅ

តារាចម្រៀង ឈិន ម៉ានិច ថ្មីៗនេះបានយកពេលអបអរថ្ងៃខួបកំណើតរបស់ខ្លួន ដោយបានទៅសួរសុខទុក្ខ និងផ្តល់ក្តីស្រលាញ់ដល់កុមារនៅអង្គការ អាហ្វីស៊ីប របស់លោកស្រី ម៉ម សុម៉ាលី ខណៈសកម្មភាពនេះ គឺទទួលបានការគាំទ្រខ្លាំងពីមហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងស្រី ឈិន ម៉ានិច្ច បានរៀបរាប់ថា ការទទួលរងអំពើដែលមនុស្សធំធ្វើមកលើកុមារ ជាអំពើដែលមនុស្សជាតិ និងសង្គមជាតិទទួលយកមិនបាន និងលើកទឹកចិត្តឱ្យកុមារដែលរងទង្វើមិនគួរគប្បីពីមនុស្សធំ ត្រូវតែរឹងមាំជំនះរាល់បញ្ហានេះឱ្យបាន ហើយរស់នៅឱ្យដូចជាការបើកឡាន ពោលគឺសម្លឹងទៅមុខ មើលឆ្វេងស្តាំ និងងាកមកក្រោយម្តងម្កាល។

ឈិន ម៉ានិច បាននិយាយទៀតថា “ជីវិតយើងក៏ដូចគ្នាត្រូវរស់នៅជាមួយបច្ចុប្បន្ន បច្ចុប្បន្នត្រូវតែមើលទៅមុខជានិច្ច តែក៏ត្រូវងាកក្រោយម្តងម្កាលដែរ ដើម្បីរំលឹកថា បានជួបអ្វីខ្លះពីមុន កិត្តិយសនិងជីវិតគឺសំខាន់រស់នៅឱ្យបានថ្លៃថ្នូរ មានចំណេះដឹង មានគុណធម៌ និងសប្បាយចិត្ត”។ ម៉ានិច សន្យាថា បើមានឱកាសពេលក្រោយទៀត ខ្លួននឹងយកអំណោយ និងកាដូរទៅឱ្យទៀត ទន្ទឹមនឹងសម្តែងការអរគុណសម្រាប់ចម្រៀងរីករាយថ្ងៃកំណើតខ្លួន ៣០ឆ្នាំ កាលពីថ្ងៃអង្គារ៍ទី១៨ ខែវិច្ឆកា ឆ្នាំម្សាញ់ ។

អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកអង្គការអាហ្វីស៊ីបបានឲ្យដឹងដែរថា លោកស្រីអរគុណចំពោះ ឈិន ម៉ានិច ដែលបានមកលេងកុមារនៅអង្គការនេះ និងផ្តល់ភាពកក់ក្តៅស្នាមញញឹម ព្រមនិងសេចក្តីស្រលាញ់ដល់កុមារដែលកំពុងតែមិនសូវសប្បាយ ដោយមកជាមួយបេះដូង និងស្នាមញញឹម។ អ្នកស្រីថា “មីងជូនពរក្មួយឱ្យរឹតតែជោគជ័យក្នុងជីវិតក្មួយជាគំរូល្អដល់មនុស្សគ្រប់គ្នា”៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម