Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់សម្លាប់មនុស្ស៧ នាក់ ខណៈ៧នាក់ទៀតបាត់ខ្លួននៅវៀតណាម

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៩ខែវិច្ឆិកា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរនៅទូទាំងភាគកណ្តាលប្រទេសវៀតណាម ដោយបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតបាត់ខ្លួន។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខេត្ត Khanh Hoa ប្រជាជន ៧ នាក់បានស្លាប់ បន្ទាប់ពីមានបំណាក់ដីដ៏ខ្លាំងក្លាបង្កឡើងដោយភ្លៀងខ្លាំងវាយប្រហារសហគមន៍របស់ពួកគេ ខណៈដែលមនុស្ស ២ នាក់ទៀតនៅតែបាត់ខ្លួន។ នៅទីក្រុង Da Nang ការបាក់ដីមួយទៀតបានធ្វើឱ្យមនុស្ស ៣ នាក់បាត់ខ្លួន ដោយក្រុមជួយសង្គ្រោះបន្តស្វែងរកជនរងគ្រោះលើដីមិនស្ថិតស្ថេរ។ ទឹកជំនន់ក៏បានបោកបក់យកប្រជាជននៅខេត្ត Quang Tri និងទីក្រុង Hue ផងដែរ ដោយតំបន់នីមួយៗរាយការណ៍ថាមានមនុស្សម្នាក់បាត់ខ្លួន។

(រូបភាព៖ VN Express)

ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយបានជន់លិចផ្ទះចំនួន ១៣.៧៥៩ ខ្នងនៅទូទាំងខេត្ត Quang Tri និងទីក្រុង Hueផលដែរ។ វាលស្រែជាង ៧០០០ ហិកតាត្រូវបានបំផ្លាញ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករក្នុងតំបន់ ខណៈដែលទឹកជំនន់បានសម្លាប់ ឬហូរយកសត្វពាហនៈចំនួន ៣៥៧ ក្បាល និងសត្វបសុបក្សីចំនួន ៤៩០០ ក្បាល។

(រូបភាព៖ VNA)

ការដឹកជញ្ជូននៅក្នុងខេត្ត Quang Tri, Hue, Quang Ngai និង Lam Dong នៅតែរងការរំខានយ៉ាងខ្លាំង ដោយសារផ្លូវថ្នល់ត្រូវបានខូចខាត ឬស្ទះដោយកម្ទេចកម្ទី ធ្វើឱ្យតំបន់ជាច្រើនពិបាកទៅដល់ជាខ្លាំង។ អាជ្ញាធរវៀតណាមនៅតែបន្តព្រមានអំពីហានិភ័យបំណាក់ដីបន្ថែមទៀត ខណៈដែលភ្លៀងនៅតែបន្តធ្លាក់នៅទូទាំងតំបន់៕

(រូបភាព៖ VN Express)
(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម