Connect with us

ព័ត៌មានអន្ដរជាតិ

Axios៖ អាមេរិក-រុស្ស៊ី កំពុងបង្កើតផែនការសន្តិភាពអ៊ុយក្រែនថ្មី​ចំនួន​២៨ចំណុច​ដោយសម្ងាត់

បានផុស

នៅ

រដ្ឋបាលលោក ដូណាល់ ត្រាំ បាននិងកំពុងធ្វើការជាមួយប្រទេសរុស្ស៊ីដោយស្ងាត់ស្ងៀមលើសេចក្តីព្រាងសំណើថ្មីមួយ ក្នុងគោលបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Axios កាលពីថ្ងៃអង្គារ​ទី​១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ដោយដកស្រង់​ប្រភព​ពី​មន្ត្រីអាមេរិក និងរុស្ស៊ី។

លោកពូទីន និង​លោកត្រាំ (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍នេះ ផែនការ២៨ចំណុចដែលកំពុងរៀបចំ គឺមានលក្ខណៈស្រដៀងនឹងរចនាសម្ព័ន្ធនៃក្របខ័ណ្ឌបទឈប់បាញ់នៅហ្គាហ្សា២០ចំណុចថ្មីៗរបស់ប្រធានាធិបតីត្រាំ ដែលត្រូវបានអ៊ីស្រាអែល និងហាម៉ាស់ទទួលយកកាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាងពីរឆ្នាំ។ សំណើសម្រាប់អ៊ុយក្រែនត្រូវបានបែងចែកជាបួនបង្គោលសំខាន់ៗ៖ ការបញ្ចប់អរិភាព ការធានាសន្តិសុខ ការរៀបចំសន្តិសុខអឺរ៉ុប និងអនាគតនៃទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងកៀវ និងទីក្រុងមូស្គូ។

យ៉ាង​ណា​មិញ គេនៅ​មិនទាន់ដឹងនៅឡើយទេថា តើសេចក្តីព្រាងនេះអាច​ដោះស្រាយបញ្ហាដ៏លំបាកបំផុតដោយរបៀបណា រួមទាំងការគ្រប់គ្រងទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតប្រទេស​អ៊ុយក្រែន។

Axios បានផ្សាយ​ថា បេសកជនរបស់លោកត្រាំ គឺ​លោក ស្ទីវ វីតខូហ្វ (Steve Witkoff) កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងតាមបណ្តាញសម្ងាត់នេះ ហើយបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយជាមួយអ្នកចរចារុស្ស៊ី លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev)។ របាយការណ៍បាន​ឲ្យ​ដឹងថា លោក ឌីមីទ្រីវ បានចំណាយពេលបីថ្ងៃជួបជាមួយក្រុមរបស់លោកត្រាំ នៅទីក្រុងម៉ៃអាមី (Miami) កាលពីចុងខែតុលា។

មន្ត្រីសេតវិមានម្នាក់បានប្រាប់ Axios ថា លោកត្រាំ ជឿជាក់ថា«មានឱកាសដើម្បីបញ្ចប់សង្រ្គាមដែល​គ្មាន​អត្ថន័យ​នេះ ប្រសិនបើមានការបង្ហាញពីភាពបត់បែន» ហើយមន្ត្រីសហរដ្ឋអាមេរិកបានចាប់ផ្តើមជូនដំណឹងដល់ដៃគូអឺរ៉ុបអំពីសំណើនេះ ខណៈដែលវាកំពុងចាប់ផ្តើម​លេច​ចេញ​ជា​រូបរាង។

ការចរចាដែលត្រូវបានរាយការណ៍នេះ កើតឡើង​ខណៈដែលកិច្ចចរចាសន្តិភាពផ្លូវការរវាងទីក្រុងកៀវ និងទីក្រុងមូស្គូនៅតែជាប់គាំង ហើយរុស្ស៊ីបានទទូចជាសាធារណៈថា ខ្លួនមិនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលថ្មីណាមួយនោះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម