ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គីទៅតួកគី ដើម្បីជំរុញកិច្ចចរចាសន្តិភាព ខណៈរុស្ស៊ីបដិសេធមិនចូលរួម
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅថ្ងៃពុធទី១៩ខែវិច្ឆិកានេះ ក្នុងគោលបំណងថ្មីមួយដើម្បីស្តារកិច្ចចរចាសន្តិភាពឡើងវិញជាមួយប្រទេសរុស្ស៊ី ទោះបីជាវិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងមិនចូលរួមក៏ដោយ។

យោងតាម Washington Times លោកហ្សេលេនស្គី បានថ្លែងថា ប្រទេសអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ«ដំណោះស្រាយដែលបានអភិវឌ្ឍ» ដល់ដៃគូរបស់ខ្លួននៅក្នុងប្រទេសតួកគី ហើយសង្ឃឹមថា ការពិភាក្សានេះអាចចាប់ផ្តើមដំណើរការការទូតឡើងវិញ។ លោក ស្ទីវ វីតខូហ្វ (Steve Witkoff) បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកហ្សេលេនស្គី ក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ទោះជាយ៉ាងណា ប្រទេសរុស្ស៊ីបានច្រានចោលការចូលរួម។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូនឹងតាមដានលទ្ធផល ប៉ុន្តែនឹងមិនបញ្ជូនតំណាងទៅចូលរួមនោះទេ។
កិច្ចចរចាផ្ទាល់រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ត្រូវបានជាប់គាំងចាប់តាំងពីប្រតិភូរបស់លោកហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែកក្កដា ដោយសម្រេចបានតែកិច្ចព្រមព្រៀងស្តីពីការដោះដូរឈ្លើយសឹកប៉ុណ្ណោះ។
វឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្រ្គាម បានធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិក រួមទាំងប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មានការខកចិត្ត ដែលលោកបានចោទសួរថា តើលោក ពូទីន ពិតជាចង់បានសន្តិភាពមែនឬយ៉ាងណា។ ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធគយលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ី Lukoil និង Rosneft ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងមូស្គូឲ្យត្រឡប់ទៅរកការចរចាវិញ។
ទន្ទឹមនឹងនេះ ប្រទេសទាំងពីរបានបង្កើនការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ និងដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវាយប្រហារស្ថានីយ៍ថាមពលចំនួនពីរដែលគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងតំបន់ Donetsk ដែលក្រុងមូស្គូកំពុងកាន់កាប់។
ទីក្រុងកៀវបន្តធ្វើការអំពាវនាវសម្រាប់ការទទួលបានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Tomahawk របស់អាមេរិក ប៉ុន្តែលោកត្រាំ បានបដិសេធសំណើនេះ ដែលជំរុញឲ្យអ៊ុយក្រែនត្រូវស្វែងរកការគាំទ្របន្ថែមពីអឺរ៉ុបជំនួសវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


