ព័ត៌មានអន្ដរជាតិ
ប្រាក់់ចំណូលក្រុមហ៊ុនថៃ CP ធ្លាក់ចុះគំហុកនៅវៀតណាម
ក្រុមហ៊ុនចំណីអាហារថៃ Charoen Pokphand Foods ឬ CP Foods (CPF) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន C.P. Vietnam បានរាយការណ៍ថា ប្រាក់ចំណូលនៅវៀតណាមរបស់ខ្លួនបានធ្លាក់ចុះប្រមាណ ២០% នៅត្រីមាសទី៣ ដល់ត្រឹម ២២,៨ ប៊ីលានបាត (៧០៣ ប៊ីលានដុល្លារ)។

ជាមួយគ្នានោះ ចន្លោះពីខែមករា និងខែកញ្ញា CP បានកើបចំណូលប្រមាណ ៧៦,៦ ប៊ីលានដុល្លារ (២,៤ ប៊ីលានដុល្លារ) ដែលនេះធ្លាក់ចុះប្រមាណ ១៧% គិតជាអត្រាប្រចាំឆ្នាំ។
CP មិនបាននិយាយយ៉ាងណាពីទិន្នន័យសម្រាប់ទីផ្សារកម្ពុជាទេ ប៉ុន្តែនិយាយថា វៀតណាមគឺជាទីផ្សារតែមួយគត់នៅទូទាំងពិភពលោក ដែលក្រុមហ៊ុនបានកត់ត្រាពីការធ្លាក់ចុះនៃប្រាក់ចំណូល។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន CP នៅវៀតណាម បានធ្លាក់ចូលទៅក្នុងភាពចម្រូងចម្រាស់ ក្រោយមានការចោទប្រកាន់ថា ក្រុមហ៊ុនដាក់សាច់់ជ្រូក និងមាន់ងាប់ ចូលទៅក្នុងផលិតផលចំណីអាហាររបស់ខ្លួន។ ករណីនេះបានផ្ទុះឡើងនៅលើបណ្ដាញសង្គម រហូតមានការស៊ើបអង្កេតពីអាជ្ញាធរមូលដ្ឋាន។
ក្រុមអ្នកស៊ើបអង្កេតវៀតណាម បានបញ្ជាក់ថា ក្រុមហ៊ុនមិនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្រោមមាត្រាពាក់ព័ន្ធនៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលគ្រប់គ្រងការរំលោភលើសុវត្ថិភាពចំណីអាហារនោះទេ។ ក្រោយពីនោះ CP Vietnam បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះតម្លាភាព ការអនុលោមតាមច្បាប់ និងសុវត្ថិភាពចំណីអាហារនៅទូទាំងប្រតិបត្តិការរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


