Connect with us

សន្តិសុខសង្គម

ករណីឆេះរថយន្តនៅផ្លូវ៦០ម៉ែត្រ​ សង្ស័យមកពីឆ្លងចរន្ដអគិសនី

បានផុស

នៅ

រថយន្តម៉ាក starexមួយគ្រឿងត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងកាលពីវេលាម៉ោង៦​និង៤០នាទីល្ងាច ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ​ ត្រង់ចំណុចក្បែរផ្សារទំនើបអុីអន៣ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ករណីនេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសង្ស័យបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី តែមិនបណ្ដាលឲ្យមានអ្នករងរបួស ឬបាត់បង់ជីវិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក STAREX ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AW-3353 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយមនុស្ស៤នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុក្បែរផ្សារទំនើបអុីអន៣ ក៏បានឈប់មួយភ្លែត ភ្លាមនោះដែរស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីកង់ខាងក្រោម រួចបន្តឆេះ រាលដាលផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ។ បន្ទាប់ពីឃើញបែបនេះ ពលរដ្ឋនៅក្បែរបាននាំគ្នាជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យបន្ទាន់ដើម្បីអន្តរាគមន៍។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចុះទៅដល់ចំនួន ២គ្រឿងធ្វើការបាញ់ពន្លត់ចប់ឃើញថា មិនមានអ្នករងរបួស និងស្លាប់នោះទេ ពោលគឺខូចខាតតែរថយន្តស្ទើរទាំងស្រុងតែប៉ុណ្ណោះ៕

អត្ថបទ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម